តើអ្វីជា Microsoft Access Project?

គឺជា Access file មួយដែលទិន្នន័យទាំងអស់ត្រូវរក្សានៅក្នុង Microsoft SQL Server ។ ត្រូវបានប្រើជាលក្ខណៈ native-mode គឺប្រើបានតែ Form និង Report ប៉ុណ្ណោះ ចំណែកឯ Table និង Query គឺត្រូវរក្សាទុកនៅក្នុង Microsoft SQL Server ។
Ms Access Project អាចរក្សាទិន្នន័យបានដោយប្រើ OLEDB (Object Linking Embed Database)  ។ ចំពោះ Extension របស់ Ms Access Project គឺ (*.Adp)

ខាងក្រោមនេះជា Ms Access Project Architecture

លេខ 1 ៖ សំរាប់ភ្ជាប់ទំនាក់ទំនងពី  Access project ទៅកាន់ SQL Server database

លេខ 2 ៖ Database objects រក្សាទុកនៅក្នុង SQL Server database

លេខ 3 ៖ Database objects រក្សាទុកនៅក្នុង  Access project

Microsoft Access Project អាចអោយគេប្រើប្រាស់ជំនួស ភាសា VB 6.0/VB.NET ដោយវាអាចបង្កើតជា Interface នៃកម្មវិធីរបស់យើងបាន ប៉ុន្តែវាមិនល្អដូច VB 6.0/VB.NET នោះទេ​។

ជាបន្តមកទៀតនេះ ខ្ញុំបាទសូមបង្ហាញពីរបៀបបង្កើត Microsoft Access Project នៅក្នុង Microsoft Access 2010

ចុច start => Run => msaccess ដើម្បី Microsoft Access 2010

បន្តមកសូមចុចដូចរូបខាងក្រោមនេះ

វានឹងបង្ហាញផ្ទាំងមួយដូចខាងក្រោម

សូមជ្រើសរើសត្រង់ Save as type: យក Microsoft Access Project (*Adp)

បន្ទាប់ពីជ្រើសរើសរួចមកចុច Ok

ត្រង់ File Name អាចកំណត់ឈ្មោះបាន ! ឧទាហរណ៍ៈ  Computer.adp

សូមចុចលើ Create ដើម្បីបង្កើត Access Project

បន្ទាប់មកវានឹងសួរយើងថា តើចង់ភ្ជាប់ទៅកាន់ SQL Server ដែលមាន Database រួចហើយឬនៅ?

បើយក Yes គឺ ភ្ជាប់ទៅកាន់ SQL Server ដែលមាន Database រួចហើយ

បើយក No គឺបង្កើត Database ថ្មីនៅក្នុង SQL Server

ឧទាហរណ៍ថាខ្ញុំយក No  ដើម្បីបង្កើត Database ថ្មីនៅក្នុង SQL Server

ត្រង់ What SQL Server world you like to use for this database

គឺសម្រាប់ជ្រើសរើសឈ្មោះម៉ាស៊ីន Server របស់ SQL Server ឧទា.  SQL Server របស់ខ្ញុំគឺ KHEANG-PC\SQL2K8នៅត្រង់ User Trusted Connection គឺ បើ Tick មានន័យយើងយក User របស់ Windows ចូល SQL Server បើអត់ Tick ទេនោះត្រូវបញ្ជូលឈ្មោះ (User ID)  និងពាក្យសម្ងាត់ (Password) របស់ SQL Server
What do you want to name your new SQL Server Database?

គឺសម្រាប់ដាក់ឈ្មោះ Database ដែលត្រូវបង្កើត របស់ SQL Server

បន្ទាប់ពីកំណត់ឈ្មោះ Database រួច និង ជ្រើសរើសឈ្មោះម៉ាស៊ីន Server របស់ SQL Server

បន្ទាប់មកទៀតសូមចុច Next ដើម្បីភ្ជាប់ទៅកាន់ SQL Server និងបង្កើត Database ថ្មី

ផ្ទាំងនេះមានន័យបានបង្កើត Database រួចហើយ

ចុច Finish ដើម្បីបញ្ចប់ការបង្កើត

យើងអាចបង្កើត Table នៅក្នុង Access Project ប៉ុន្តែរក្សាទិន្នន័យនៅក្នុង SQL Server ដោយស្វ័យប្រវត្តិ

បើមានបញ្ហាត្រង់កន្លែងអាចសួរខ្ញុំបាន ! សូមអរគុណ ចំពោះការគាំទ្រ it4ug.net