ធ្វើឲ្យ​អក្សរ​យូនីកូដ​ខ្មែរ​នៅ​ក្នុង Windows XP រលោង​ងាយ​ស្រួល​អាន

សរសេរ​ដោយ៖ វិធូរ

ជា​ធម្មតា​ប្រសិន​បើ​អ្នក​ប្រើ​ នោះ​អ្នកនឹង​ឃើញ​តួ​អក្សរភាសា​ខ្មែរ​បង្ហាញ​មិន​សូវ​ច្បាស់ ជា​ហេតុ​នាំឲ្យ​អ្នក​លំបាក​អាន។ លោក​អ្នក​អាច​ធ្វើ​ឲ្យ​វា​មាន​ភាព​ច្បាស់​ងាយ​ស្រួល​អាន ដោយ​គ្រាប់​តែ​អនុវត្ត​វិធី​ងាយ​ៗ​ដូច​ខាង​ក្រោម​៖
១. ប្រើ​កណ្តុរ​ខាង​ឆ្វេង​ចុច​លើ​ Start នៅ​លើ​ Taskbar រួច​រំកិល​ទៅកាន់​ Setting ហើយ​ចុច​លើ Control Panel
២. ស្វែង​រក​ Display រួចចុច​​ពីរ​ដង​លើ​វា
៣. ចុច​លើ​ផ្ទាំង Appearance
៤. ចុច​លើ​ប៊ូតុង Effects…
៥. ប្តូរ​ពី Standard ទៅ Clear Type
៦. ចុង​ក្រោយ ចុច​ប៊ូតុង OK

លោក​អ្នក​អាច​ប្រៀប​ធៀប​តួ​អក្សរ​ខ្មែរ​ពី​មុន​ ទៅ​នឹង​តួ​អក្សរ​ខ្មែរ​ក្រោយ​ពី​បាន​អនុវត្ត​វិធី​ខាង​លើ។

ប្រភព​ដើម៖ ដោយ​សារ​តែគេហទំព័រ iKhmer.info នឹង​ត្រូវ​ផ្លាស់​ប្ដូរ​រូបរាង និង​ប្រព័ន្ធ​ទាំង​មូល​នោះ ដូច្នេះ​លោក អេង វណ្ណៈ បាន​ស្នើ​ឲ្យ​ខ្ញុំ​យក​អត្ថបទ​ពី​ទីនោះ មក​ដាក់​ក្នុង​ទីនេះ ដើម្បី​ទុក​ជា​អត្ថបទ​យោង​និង​មាន​ប្រយោជន៍ ទៅថ្ងៃ​ខាង​មុខ។