របៀប​ធ្វើ​ឲ្យ​យូនីកូដ​ខ្មែរ​បង្ហាញ​ត្រូវ​នៅ​ក្នុង Adobe CS3/4

សរសេរ​ដោយ៖ អេង វណ្ណៈ

ទោះ​​បី​ជា​អក្សរ​ខ្មែរ​យូនីកូដ​ប្រភេទ​ថ្មី​ដែល​ចាប់ផ្ដើម​ដោយ Kh អាច​វាយ​បាន​នៅ​ក្នុង​កម្មវិធី​មួយ​ចំនួន​របស់ CS3 ក៏​ដោយ តែ​វា​នៅ​មាន​បញ្ហា​បន្តិច​បន្តួច ក្នុង​ការ​ដែល​ដៃ​ជើង និង​ស្រៈ​របស់​វា​មិន​ចូល​គ្នា ។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​សូម​ធ្វើ​ដូច​ខាងក្រោម ៖

ចំពោះ CS3 សូម​ជ្រើស Window -> Character -> ចុចទីនេះ ->OpenType ->Standard Ligatures

Illustrator CS3 សូម​ជ្រើស Window -> Type -> OpenType​ -> ចុចទីនេះ -> Standard Ligatures

Flash CS3 សូម​ជ្រើស Window -> Properties -> Character -> Anti-alias: Use Device Font…

ទាញ​​យក​ពុម្ព​អក្សរ Kh

ប្រភព​ដើម៖ ដោយ​សារ​តែគេហទំព័រ iKhmer.info នឹង​ត្រូវ​ផ្លាស់​ប្ដូរ​រូបរាង និង​ប្រព័ន្ធ​ទាំង​មូល​នោះ ដូច្នេះ​លោក អេង វណ្ណៈ បាន​ស្នើ​ឲ្យ​ខ្ញុំ​យក​អត្ថបទ​ពី​ទីនោះ មក​ដាក់​ក្នុង​ទីនេះ ដើម្បី​ទុក​ជា​អត្ថបទ​យោង​និង​មាន​ប្រយោជន៍ ទៅថ្ងៃ​ខាង​មុខ។