កំណត់​រយ:​ពេល​​បិទនិង​បិទ​បើក​ស្វ័យ​ប្រវត្តិ​​​នៅ​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិ​ការ អ៊ូប៊ុន​ទូ

លោក​អ្នក​ធ្លាប់​បាន​ដឹង​នឹង​យល់​យ៉ាង​ច្បាស់​ពី​បញ្ហា​ រង់​ចាំ តើ​លោក​អ្នក​ត្រូវ​រង់​ចាំ​ដល់​ពេល​ណា ខណ:ពេល​ដែល​លោក​អ្នក​កំពុង​ទាញយក​ឯកសារ​មួយ​ដ៏​ធំ ឬ​លោក​អ្នក​កំពុង​ដាក់​ឯកសារ​ទៅ​លើ​គេហទំព័រ​។ ឲ
ថ្ងៃ​នេះ​ខ្ញុំ​សូម​លើក​​យក​ដំណោះ​ស្រាយ​ងាយ​ៗ​មួយ​គឺ​​មិន​តម្រូវ​ឲ្យ​លោក​អ្នក​លំបាក​នោះ​ឡើយ គឺ​លោក​អ្នក​អាច​គេង​លក់​ ឬ​សម្រាប់​បាន​យ៉ាង​ស្រួល​ដោយ​ពុំចាំ​បាច់​រង់​ចាំ រហូត​ដល់​ការ​ទាញ​យក ឬ​ដាក់​ចូល​នូវ​ឯកសារ​ទាំង​នោះ​ទៀត​ឡើយ​ គឺ​ការ​កំណត់​ពេល​វេលា​បិទ​កុំព្យូទ័រ​ដោយ​ស្វ័យ​ប្រវត្តិ​នៅ​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ អ៊ូប៊ុន​ទូ ()​។

វិធី​កំណត់​ពេល​វេលា​ឲ្យ​កុំព្យូទ័រ​របស់​លោក​អ្នក​បិទ​ដោយ​ខ្លួន​ឯង​នៅ​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ អ៊ូប៊ុន​ទូគឺ :
1.ចូល​ទៅ​កាន់ Application រួច​ចូល​ទៅ​កាន់ ស្ថានីយ៍​បញ្ជា (Terminal) រួច​វាយ​​ឃ្លា​បញ្ជា​ដូច​ខាង​ក្រោម​:

ការ​បិទ​ភ្លាម​ៗ
sudo shutdown -h now (ប្រើ​ឈ្មោះ​ជា​ម្ចាស់ កំណត់​ការ​ដំណើរ​ការ គាំង​រលត់ ឥឡូវ)

ការ​បិទ​កំណត់​​នាទី
sudo shutdown -h (Minute) (ប្រើ​ឈ្មោះ​ជា​ម្ចាស់ កំណត់​ការ​ដំណើរ​ការ គាំង​រលត់ នៅ​ក្នុង​រយ:​ពេល (Minute) ទៀត)

ការ​បិទបើក​​ភ្លាម​ៗ
sudo shutdown -r now (ប្រើ​ឈ្មោះ​ជា​ម្ចាស់ កំណត់​ការ​ដំណើរ​ការ គាំង​រលត់ហើយ​បើក​ឡើង​វិញ​ ឥឡូវ)

ការ​បិទបើក​កំណត់​នាទី
sudo shutdown -r (Minute) (ប្រើ​ឈ្មោះ​ជា​ម្ចាស់ កំណត់​ការ​ដំណើរ​ការ គាំង​រលត់ហើយ​បើក​ឡើង​វិញ​ នៅ​ក្នុង​រយ:​ពេល (Minute) ទៀត)

សូម​បញ្ជាក់​ថា រាល់​ការ​បញ្ជា​រយ:​ពេល​បិទ​ឬ​បិទ​បើក​ដោយ​ខ្លួន​ឯង គឺ​លោក​អ្នក​ត្រូវ​តែ​កំណត់​វា​ជា​នាទី។
ឧទាហរណ៍៖ ១ម៉ោង = ៦០​នាទី នាំឲ្យ (Minute) = ៦០

សូម​រីក​រាយ​ជា​មួយ​វិធី​ខាង​លើ​វា​នឹង​អាច​ធ្វើ​ឲ្យ​លោក​អ្នក​កាន់​តែ​ស្រួល​ជា​មួយ​វា​​។