របៀប​ដោះ​ស្រាយ​ការ​គាំង M$ Office ជាមួយ​យូនីកូដ​ខ្មែរ

M$ Word ដូច​ឆ្គួត​អញ្ចឹង កំពុង​តែ​វាយ​អត្ថបទ​សុខៗ ស្រាប់​តែ​លោត​សារ​មក​ថា ឯកសារ​មាន​បញ្ហា ហើយ​វា​បិទ​ឯកសារ​នោះ​បាត់ ។ នេះ​គឺ​ជា​បញ្ហា​មួយ​ដែល​តែង​តែ​កើត​ឡើង​ជា​ញឹកញាប់​ចំពោះ​អ្នក​ប្រើ វីនដូ Xp និង M$ Word Xp ២០០៣ ឬ ២០០៧

ដើម្បី​ដោះស្រាយ​បញ្ហា​នេះ មិន​មែន​ជា​ការ​ពិបាក​នោះ​ទេ លោក​អ្នក​គ្រាប់​តែ​ធ្វើ​ដូច​ខាងក្រោម ៖

១.បើក Window Explorer ហើយ​ទៅ​កាន់​ទីតាំង C:\Program Files\Khmer Unicode 2.0.1

២.ចម្លង​ឯកសារ​ដែល​មាន​ឈ្មោះ​ថា usp10.dll

៣.ចូល​ទៅ​កាន់ C:\Program files\Common Files\Microsoft Shared\Office10 ឬ Office11 ឬ Office12

៤.បិទភ្ជាប់​ឯកសារ​ដែល​បាន​ចម្លង

៥.ចុច Yes ដើម្បីសរសេរ​ជាន់​លើ​ឯកសារ​ចាស់

៦.បញ្ចប់

*ចំណាំ៖ Office10 ប្រសិន​បើ​លោក​អ្នក​ប្រើ M$ Word Xp, Office11 សម្រាប់ M$ Word ២០០៣ Office12 សម្រាប់ M$ Word ២០០៧ ។

ប្រភព​ដើម៖ ដោយ​សារ​តែគេហទំព័រ iKhmer.info នឹង​ត្រូវ​ផ្លាស់​ប្ដូរ​រូបរាង និង​ប្រព័ន្ធ​ទាំង​មូល​នោះ ដូច្នេះ​លោក អេង វណ្ណៈ បាន​ស្នើ​ឲ្យ​ខ្ញុំ​យក​អត្ថបទ​ពី​ទីនោះ មក​ដាក់​ក្នុង​ទីនេះ ដើម្បី​ទុក​ជា​អត្ថបទ​យោង​និង​មាន​ប្រយោជន៍ ទៅថ្ងៃ​ខាង​មុខ។