ប្រវតិ្តការបង្កើតកុំព្យូទ័រលើកដំបូង និងប្រភេទនៃកុំព្យូទ័រ

តើ​អ្វី​ទៅ​ជា Computer?

ពាក្យ​ថា Computer គឺ​មក​ពី​ពាក្យ Compute ដែល មាន​ន័យ​ថា Calculate ។ Computer ត្រូវបាន​បង្កើត​ឡើង​ដោយ​បុរស​ជនជាតិ​អង់គ្លេស ម្នាក់​ឈ្មោះ Charles Babbage ពី​ឆ្នាំ ១៧៩១-១៨៧១ ដែល​កាលពី​ដំបូង​វា​គ្រាន់តែ​ជា​ម៉ាស៊ីន​គិត​លេខ​មួយ​ប៉ុណ្ណោះ ហើយមាន​សមត្ថភាព​ក្នុង​ការ​គណនាអាច​ប្រតិបត្ដិការ​ក្នុង​ទំរង់​គណិត​វិទ្យា និង​ចេញ​លទ្ធផល ឬទិន្នន័យ​មាន​ល្បឿន​លឿន​សំបើម​ជាង​ការគុណ​គូរ​ដោយ​ដៃ​ប្រើ​ប៊ិ​ច និង​ខួរក្បាល​របស់មនុស្ស ។​ ក្រោយមក Computer ត្រូវ​បាន​គេ​អភិវឌ្ឍន៍​ឱ្យ​វា​មាន​សមត្ថភាព​អាច​ផ្ទុក​ទិន្នន័យ និង​បញ្ចូល​ទិន្នន័យ​ពី​ខាងក្រៅ​បាន​ច្រើន​សន្ធឹកសន្ធាប់ ហើយ​គេ​បាន​ប្រើប្រាស់​វា​ធ្វើ​ការងារផ្សេង​ៗ​ជា​ច្រើន ដូច​ជា ការងារ​រដ្ឋបាល​ក្នុងការិយាល័យ និង​ការ​គណនា​ដែល​មាន​ភាពសាំញ៉ាំ ឬ​ទិន្នន័យ​ធំ​ៗ ដូច​ជាកិច្ចការ​សំ​ណេ​រ រូបភាព តារាង​កម្មវិធី និង​ការ​កំសាន្ដ​ផងដែរ ។ មិនតែប៉ុណ្ណោះ Computer ត្រូវ​បាន​គេប្រើប្រាស់​ក្នុង​វិស័យ​សុខាភិបាល អប់រំ សិល្បៈ វិទ្យាសាស្ដ្រ និង​ការ​ស្រាវជ្រាវ​នៅលើ​ទី​អវកាស ។

បច្ចុប្បន្ន Computer ត្រូវ​បាន​គេ​បែងចែកជា​ប្រាំ​ប្រភេទ​ផ្សេង​ៗ​គ្នា ៖

១-​Super Computer វា​អាច​ធ្វើការ គណនា​តួលេខ​ផ្សេង​ៗ​បាន​ចំនួន​ច្រើន ហើយ ត្រូវ​បាន​គេ​រក្សា​ទុក​នៅ​ក្នុង​បន្ទប់​ពិសេសមួយ ។ ម៉ាស៊ីន​ប្រភេទ​នេះ មាន​ល្បឿនលឿន​ជាង Microcomputer ប្រហែល ៥.០០០​ដង ហើយ​មាន​តំលៃ​ប្រហែល​២០ លាន​ដុល្លារ ។ អ្នក​ប្រើប្រាស់ Computer សំរាប់ Business ធម្មតា​គ្មាន​ទំនាក់​ទំនងជា មួយ Super Computer ទេ ប៉ុន្ដែ​យើង​អាចឃើញ​វា​ត្រូវ​បាន​គេ​ប្រើប្រាស់​ក្នុង​វិស័យ​យោធា និង​ការ​បញ្ជា​សព្វាវុធ​, ឧតុនិយម ឬ​ការស្រាវជ្រាវ​ក្នុង​ទី​អវកាស។ អ្នកគណិត​វិទ្យា​ឈ្មោះ Gregory និង David Chudnersky បាន​ប្រើប្រាស់ Super Computer ដើម្បី​បង្ហាញ​ពិភពលោក​ស្ដី​ពី​ការ កំណត់​អង្កត់ផ្ចិត និង​ការ​គណនា​មាន​រហូត ដល់​ទៅ​៤៨០​លាន​ខ្ទង់ ហើយ​បាន​បោះពុម្ព ចេញ​មាន​ប្រវែង ៦០០ Miles

២-​Mainframe Computer ​ជាប្រភេទ Computer ធំ​មួយ​ដែល​ជា​ធម្មតា​គេដាក់​វា​នៅ​កន្លែង​មួយ​ដែល​មាន​សីតុណ្ហភាព និង​សំណើម​សម​ស្របហើយ​វា​អាច​ផ្ដល់ដំណើរការ​រាប់រយ និង​អ្នក​ប្រើប្រាស់​រាប់​ពាន់នាក់​ក្នុង​ពេល​តែ​មួយ ។ វា​មាន​លក្ខណៈ​តូចជាង និង​ខ្សោយ​ជាង Super Computer ហើយ​វា​មាន​តំលៃ​ប្រហែលជា​១០​លានដុល្លារ ។ វា​ត្រូវ​បាន​គេ​ប្រើប្រាស់​នៅ​តាម អាកាសយានដ្ឋាន ធនាគារ ក្រុមហ៊ុន​ធានា រ៉ាប់រង​ធំ​ៗ ក្រុមហ៊ុន​គណនេយ្យ​ធំ​ៗ

សន្ដិសុខសង្គម ។ វា​អាច​មាន​ទំនាក់ទំនង​ដោយ​ឆ្លង កាត់ Workstation  ជាមួយ Mainframe Computer ។

៣-​​Mini Computer វា​ជា Computer ថ្នាក់​កណ្ដាល​មួយ​ដែល​មាន​លក្ខណៈ​ដូច​ជា Workstation ​ ដែរ វា​ត្រូវ​បាន​គេ​ភ្ជាប់​គ្នា ដោយ​ប្រព័ន្ធ Network ឬ Terminals សំរាប់ អ្នក​ប្រើប្រាស់​រាប់រយ​នាក់ ។ វា​មាន​តំលៃ ប្រហែល​ពី​ ២០.០០០​ដុល្លារ ទៅ​២៥.០០០ ដុល្លារ ។ វា​ត្រូវ​បាន​គេ​រៀប​ជា​ថ្នាក់​ៗ ជាមួយ នឹង​ប្រភេទ Computer ផ្សេង​ទៀត ។ នៅ​​ពេល​គេ​រៀប ​Mini Computer មួយ​ក្នុង​កំរិតខ្ពស់ គេ​ហៅ​ថា  ​Super Mini Computer ដែល​វា​មាន​អានុភាព​ប្រហាក់ប្រហែល Mainframe Computer ។ កាល​ពី​មុន​វា​ត្រូវបាន​គេ​ប្រើ​នៅ​ក្នុង​ក្រុមហ៊ុន​ធុន​មធ្យម ឬអគារ​ធំ​ៗ ជា​ទូទៅ​ប្រើ​ក្នុង Accounting ឬ Design ហើយ​និង​ឧស្សាហកម្ម ។ ​Mini Computer វា​មាន​ប្រយោជន៍​យ៉ាង​ខ្លាំង​ក្នុង ការ​ក្លាយ​ទៅជា Server ។ Server គឺជា Centrol Computer មួ​​យ​ដែល​ផ្ទុក​នូវ​កម្មវិធីជា​ច្រើន​សំរាប់​បំរើ​ឱ្យ PC(Personal Computer) និង Workstation  ឬ Terminal ដែលគេ​និយមហៅ​ថា Client ។

៤-​​Micro Computer វា​គឺជា Computer ដែល​ត្រូវ​បាន​គេ​បង្កើត​ឡើង​សំរាប់​ប្រើ ប្រាស់​ចំពោះ​មនុស្ស​ម្នាក់​ក្នុង​ពេល​តែ​មួយ​។ ចំណែក ​Super Computer , Mainframe Computer , ​Mini Computer ជា​ប្រភេទ Computer ដែល​គេ​អាច​ប្រើប្រាស់​បាន​ច្រើនគ្នា​ក្នុង​ពេល​តែ​មួយ ។ វា​ប្រើ Microprocessor (CPU) តែ​មួយ​គត់​សំរាប់​ដោះស្រាយបញ្ហា​វា​ជា​ប្រព័ន្ធ Computer ដែល​ដាច់​ដោយឡែក​ពី​គេ​ដោយ​មិន​ពឹងពាក់​លើ​ប្រភព​ចែកចាយ​ព័ត៌មាន​ដ៏​ធំ​សម្បើម​ដូច MainFrame Computer ទេ។ វា​មាន​ទំហំ​តូច​ល្មម​ងាយ លើកដាក់​យក​ទៅ​តាម​ខ្លួន​បាន ។

៥-​MicroController Computer វា​ជា ប្រភេទ Computer ដែល​អាច​ដាក់​ក្នុង​ហោប៉ៅ​ ឬខោ​បាន ។ វា​ជា​ប្រភេទ Computer តូច​ៗ ដែល​មិន​មាន​ល្បឿន​លឿន​ទេ គេ​ប្រើ​វាសំរាប់​ការ​កំសាន្ដ​ ផ្សេង​ៗ ឬ​ការងារ​ដែល​មាន ទិន្នន័យ​តិចតួច ។

យើងកំពុងសម្លឹងមើលថាតើ អ្នកស្ថាបនិកខាងកុំព្យូទ័រ នឹងបង្កើតកុំព្យូទ័រជំនាន់ទី ៦ នៅពេលណាទៅ? ។ តើមានអ្វីប្លែកនឹង ល្បឿនលឿនយ៉ាងទៅ

សូមចុចទីនេះ ដើម្បីមើលរូបក្រាហ្វិក៖ ការវិឌ្ឍនៃកុំព្យូទ័រ ៕