ប្រើ ម៉ឺនុយ​បុរាណ នៅ​ក្នុង Unity

កម្មវិធី​បន្ថែម​ចំនួន​ពីរ​គឺ ClassicMenu និង Cardapio មាន​លក្ខណៈ​បង្ហាញ​នូវ​ម៉ឺនុយ​បុរាណ (Classic Menu) ដែល​មាន​សណ្ឋាន​ដូច​ទៅ​នឹង​ម៉ឺនុយ​ទូទៅ​របស់ GNOME។ កម្មវិធី​ទាំង​នេះ​ មាន​សារៈ​សំខាន់​ដល់​អ្នក​ដែល​មិន​ពេញ​ចិត្ត​នឹង Dash របស់ ដែល​មាន​សភាព​យឺត។ បើ​លោក​អ្នក​ពេញ​ចិត្ត​នូវ​ម៉ឺនុយ​បុរាណ នៅ​ក្នុង ដែល​មាន​សណ្ឋាន​ដូចម៉ឺនុយ​ទូទៅ​របស់ GNOME នោះ អាច​ប្រើ​កម្មវិធី​ទាំង​ពីរ​នេះ​បាន។ សូម​មើល​រូប​មួយ​ចំនួន​នៃ កម្មវិធី​ទាំង​ពីរ​នេះ៖

ClassicMenu

កម្មវិធី​នេះ​បង្ហាញនូវ​រូប​តំនាង​មួយ នៅ​លើ​របារ​លើ ពេល​យើង​ចុច​ទៅ វា​នឹងទម្លាក់​នូវ​បណ្ដា​ម៉ឺនុយ​នានា ដែល​ដូច​ទៅ​នឹងម៉ឺនុយ​របស់ GNOME។ ហើយ​កម្មវិធីនេះ​មាន​លក្ខណៈ​សាមញ្ញ​ណាស់។

អ្នក​អាច​ធ្វើ​ការ​ទាញ​យក​បាន​នៅ​ទីនេះ៖ http://www.florian-diesch.de/software/classicmenu-indicator/

Cardapio

ចំណែក​កម្មវិធីនេះ​វិញ វា​មាន​សណ្ឋាន​មួយ​ចំនួន​ស្រដៀង​នឹងម៉ឺនុយ​របស់ GNOME ផង​ដែរ, ក៏​ប៉ុន្តែក្រៅ​ពីនេះ វា​ក៏​មាន​នូវ​លក្ខណៈ​ពិសេស​ផ្សេងៗ​ទៀត​ផង​ដែរ ដូច​ជា​រូបរាង​ស្អាត ហើយ​ម្យ៉ាង​ទៀត យើង​អាច​បង្កើត Launcher ឲ្យ​វា​មួយ​ទៅ​ក្នុងរបារ Unity ដើម្បី​ប្រើ​កម្មវិធី​នេះ។ សូម​មើល​រូប​ខាង​ក្រោម៖

ដើម្បី​ដំឡើង​កម្មវិធី​នេះ អ្នក​ត្រូវ​ធ្វើ​ការ​ដំឡើង​តាម​រយៈ PPA

sudo add-apt-repository ppa:cardapio-team/unstable
sudo apt-get update
sudo apt-get install cardapio

ម្យ៉ាង​ទៀត បើ​អ្នក​ចង់​ឲ្យ​ឃើញ​មាន Launcher របស់​កម្មវិធី​នេះ​នៅ​ជាប់​ក្នុង​របារ Unity នោះ សូម​ទាញ​យក កញ្ចប់​នេះ។ បន្ទាប់​មក​ពន្លា​វា​ទៅ​ដាក់​ក្នុង៖ ~/.local/share/applications/ (សញ្ញា ~ មាន​ន័យ​ថា /home/USERNAME) ។

ប្រភព​ដើម៖ http://www.webupd8.org/2011/06/use-classic-menu-in-unity-classicmenu.html