Turpial កម្មវិធី​តាម​ដាន Twitter នៅ​លើ Linux

លោក​អ្នក​ប្រាកដ​ជា​ស្គាល់​រួច​មក​ហើយ នូវ​កម្មវិធី​ដែល​មាន​ឈ្មោះ​ថា Tweet Deck ដែល​យើង​អាច​ធ្វើ​ការ​ប្រើ​ប្រាស់​គណនី យើង​នៅ​ក្នុង​នោះ។ ហើយ​វា​ដើរ​នៅ​លើ​ ដូច​ជា៖ Desktop, iPhone, iPad, Android, ។ ហើយ​ក៏​ដើរ​នៅ​លើ ផង​ដែរ។

តែ​នៅ​ពេល​ថ្មីៗ​នេះ ឃើញ​មាន​ការផ្សាយ​អំពី​កម្មវិធី Twitter មួយ​នៅ​លើ Linux មាន​ឈ្មោះ​ថា “Turpial” ដែល​យើង​ពិត​ជា​ងាយ​ស្រួល​ក្នុង​ការ​ប្រើ​ប្រាស់ និង តាម​ដាន Twitter របស់​យើង​នៅ​ក្នុង​កម្មវិធីនោះ។ ហើយ​វា​ក៏​បង្ហាញ​អក្សរ​យូនីកូដ​ខ្មែរ បាន​យ៉ាង​ល្អ​ផង​ដែរ។

ក្រៅ​ពីការ​តាម​ដាន​ព័ត៌មាន​នោះ យើង​ក៏​អាច​ធ្វើ​ការ​អាប់​ឡូត​រូប​ក៏​បាន​ដែរ, សេវា​កម្ម​ដែល​អាច​អាប់​ឡូត​ចូល​នោះ មាន​ដូច​ជា៖ Twitpic, Twitgoo, YFrog, Plixi និង​ផ្សេងៗ​ទៀត។ កម្មវិធី​នេះ​ក៏​នៅ​មាន​បញ្ហា​មួយ​ចំនួន​ផង​ដែរ មិន​អាច​និយាយ​ថា​ល្អ​ទាំង​ស្រុង​ឡើយ។

អ្នក​អាច​ធ្វើ​ការ​ដំឡើង​បាន​តាម​រយៈ PPA៖

  • sudo apt-add-repository ppa:effie-jayx/turpial
  • sudo apt-get update && sudo apt-get install turpial

ប្រភព៖ http://www.omgubuntu.co.uk/2011/06/linux-twitter-app-turpial-raises-a-brood-bird-pun-here