ដំឡើងរូបរាង Mac OS X ទៅ​លើ Ubuntu 11.04

តើ​អ្នក​ពេញ​ចិត្ត​នឹង ដែរ​ឬទេ? ពេល​ឥឡូវ​អ្នក​មិន​ទាន់​មានប្រើ តែ​អាច​ដំឡើង​រូបរាង​របស់ ទៅ​លើ 11.04 របស់​អ្នក​បាន។ :D ដើម្បី​ដំឡើង​នោះ សូម​អាន​ការ​ណែនាំ​ខាង​ក្រោម​នេះ។

ជា​ដំបូង​អ្នក​ត្រូវ​ទាញ​យក​រូបរាង​មួយ​ឈ្មោះ​ថា gekos Mac។ សូម​ចុច​លើ​តំណ​ខាង​ក្រោម ដើម្បី​ធ្វើ​ការ​ទាញ​យក៖

តម្រូវ​ការ​ក្នុង​ការ​ដំឡើង​មាន​ដូច​ជា៖

  1. Nautilus Elementary
  2. កញ្ចប់​រូប​តំណាង FaenzeMac (Icon Pack)
  3. Aurora Theme

ដំឡើង​រូបរាង

១. អ្នក​ត្រូវ​ដំឡើង Nautilus Elementary ជា​មុន​សិន។ តែ​បើ​អ្នក​មាន Nautilus Elementary រួច​ស្រេច​ហើយ អ្នក​អាច​រំលង​ជំហាន​នេះ។ ដើម្បី​ដំឡើង​សូម​ប្រើ​ពាក្យ​បញ្ជា​ខាង​ក្រោម៖

  • sudo add-apt-repository ppa:am-monkeyd/nautilus-elementary-ppa

២. នៅ​ពេល​នេះ​យើង​អាច​ដំឡើង​កញ្ចប់​រូប​តំណាង FaenzaMac ហើយ។ ដំឡើង​កញ្ចប់​រូបតំណាង​នេះ គឺ​នឹង​ធ្វើ​ឲ្យ Ubuntu របស់​អ្នក​កាន់​តែ​មាន​ភាព​ដូច​ទៅ​នឹង Mac OS X ច្រើន ព្រោះ​ក្នុង​នោះ​មាន​ផ្ទុក​ទៅ​ដោយ​រូប​តំណាង ដែល​ប្រើ​នៅ​ក្នុង Mac OS X។ សូម​ចុច​តំណ​ខាង​ក្រោម ដើម្បីទាញ​យក។

បន្ទាប់​មក​ពន្លា​ឯកសារ​នេះ ហើយ​ចម្លង​ទៅ​ដាក់​ក្នុង​ថត .icons នៅ​ក្នុង​ថត home។ .icons ជា​ថត​កំបាំង ដូច្នេះ​សូម​ចុច Ctrl+H ដើម្បី​បើក​មើល​ថត​កំបាំង​ទាំង​នោះ។

៣. នេះ​ជា​ជំហាន​ដំឡើង​រូបរាង Aurora។ ដើម្បី​ដំឡើង សូម​ប្រើ​ពាក្យ​បញ្ជា​ខាង​ក្រោម៖

  • sudo apt-get install aurora
  • sudo apt-get install gtk2-engines-aurora

បន្ទាប់​មក​សូម​ចុច Alt+F2 ហើយ​វាយ gksu nautilus ហើយ​វាយ​ពាក្យ​សម្ងាត់។ ពេល​នោះ​អ្នក​នឹង​ទទួល​បាន​ផ្ទាំង Nautilus មួយ​ដែល​ប្រើ​ជា​គណនី root។ ហើយ​សូម​ចូល​ទៅ​កាន់ File System -> /usr/share/themes

បន្ទាប់​មក​ទៀត​សូម​បើក​ក្នុង​ឯកសារ gekos Mac ដែល​អ្នក​បាន​ទាញ​យក​នោះ បន្ទាប់​មក​អ្នក​នឹង​ឃើញ​ឯកសារ​មួយ​ទៀត​ឈ្មោះ Ambiance.tar.gz បន្ទាប់​មក​សូម​ពន្លា​ឯកសារ​នេះ ហើយ​ចម្លង​ទៅ​ដាក់​ក្នុង /usr/share/themes ។ (បើ​មាន​ហើយ គ្រាន់​តែ​ជំនួស​លើ​ថត​ចាស់​ជា​ការ​ស្រេច)

សូម​មើល​លទ្ធផល​ដូច​ខាង​ក្រោម។

ប្រភព​ដើម៖ http://digitizor.com/2011/05/28/install-mac-os-x-theme-for-ubuntu-11-04/