របៀប​កំណត់​ពាក្យ​សម្ងាត់​គណនី​អ្នក​គ្រប់​គ្រង Joomla! 1.5 តាម​រយៈ Database

ជួយ​ផង! ខ្ញុំ​បាត់​ពាក្យ​សម្ងាត់ គណនី​អ្នក​គ្រប់​គ្រង ក្នុង​គេហទំព័រ​របស់​ខ្ញុំ​ដែល​ប្រើ 1.5 ហើយ! តើ​ខ្ញុំ​ត្រូវ​ធ្វើ​ដូច​ម្ដេច​ទៅ?

Joomla! គឺ​ជា​ប្រព័ន្ធ​គ្រប់​គ្រង​មាតិកា​គេហទំព័រ ដែល​មាន​កេរ្តិ៍​ឈ្មោះ​បោះ​សម្លេង​មួយ​ក្នុង​ចំណោម ប្រព័ន្ធ​គ្រប់​គ្រង​មាតិកា​ផ្សេងៗ​ទៀត។ (ព័ត៌មាន​បន្ថែម៖ ប្រព័ន្ធ​គ្រប់​គ្រង​មាតិកា​គេហទំព័រ)។ ហើយ Joomla! មាន​ទំព័រ​សម្រាប់​គ្រប់​គ្រង គេហទំព័រ​ដែល​ប្រើ​វា ទាំង​មូល​តែ​ម្ដង។ ចុះ​បើអ្នក​ភ្លេច​ពាក្យ​សម្ងាត់ គណនី​អ្នក​គ្រប់​គ្រង​នោះ តើ​អ្នក​ត្រូវ​ធ្វើ​ដូច​ម្ដេច?? អ្នក​អាច​ធ្វើ​ការ​កំណត់​ពាក្យ​សម្ងាត់​ឡើង​វិញ តាម​រយៈ មូលដ្ឋាន​ទិន្នន័យ (Database)។ នេះ​គឺ​ជា​គន្លឹះ​មួយ​ទៀត ក្រៅ​ពី​ការ​កំណត់​ពាក្យ​សម្ងាត់​ឡើង​វិញ តាម​រយៈ Email។

១. សូម​ភ្ជាប់​ចូល​ទៅ​កាន់​មូលដ្ឋាន​ទិន្នន័យ Joomla! របស់​អ្នក ដោយ​ប្រើ phpMyAdmin ឬ MySQL Query

២. សូម​ចូល​ទៅ​កាន់​តារាង “jos_users” (ឬ “បុព្វបទ​ដើម​របស់​អ្នក_users”)

៣. សូម​ស្វែង​រកជួរ​ណា​ដែល​មាន​ផ្ទុក គណនី​អ្នក​គ្រប់​គ្រង។ តាម​លំនាំ​ដើម​គឺ​នៅ​ជួរ​ទី ៦២។ ជួរ​នោះ​អ្នក​នឹង​ឃើញ​មាន​ឈ្មោះ​សមាជិក​អ្នក​គ្រង់​គ្រង (admin username) និង ពាក្យ​សម្ងាត់ តែ​ពាក្យ​សម្ងាត់​នោះ​គឺ​ជា​អក្សរ​មួយ​ដ៏​វែង​ដែល​គេ​បាន អ៊ីនគ្រីប ទៅ​ជា​អក្សរ​រញ៉រញ៉ៃ​មើល​មិន​យល់ ហើយ​ក៏​ជា​ប្រភេទ​អក្សរ ដែល​មិន​អាច​ធ្វើ​ការ​បកស្រាយ​បាន។ ហើយ​អក្សរ​ទាំង​នេះ បាន​មក​ពី​ការ​បម្លែង ដោយ​ប្រើ​ក្បួន MD5។

៤. ឧទាហរណ៍​ថា ពាក្យ​សម្ងាត់ដែល​បាន​អ៊ីនគ្រីប​ជា​បែប​នេះ៖ “86266ee937d97f812a8e57d22b62ee29” ។ ដូច្នេះ​អ្នក​ត្រូវ​ប្ដូរ​ពាក្យសម្ងាត់​នេះ​ចោល ដោយ​ប្រើ​ពាក្យ​សម្ងាត់​ដែល​បាន​អ៊ីនគ្រីប​ថ្មី។ សូម​បើក​គេហទំព័រ gtools.org/tool/md5-hash-generator/ ដើម្បី​ធ្វើ​ការ​បម្លែង​ពាក្យ​សម្ងាត់​របស់​អ្នក ទៅ​ជា​ពាក្យ​សម្ងាត់​អ៊ីនគ្រីប​ដែល​ប្រើ​ក្បួន MD5។ បន្ទាប់​មក​ចម្លង​ពាក្យ​សម្ងាត់​អ៊ីនគ្រីបថ្មី ទៅ​ជំនួស​លើ​ពាក្យ​សម្ងាត់​អ៊ីនគ្រីបចាស់។ បន្ទាប់​មក​រក្សា​ជួរ​នោះ​ទុក។

៥. បន្ទាប់​មក​សូម​បើក http://ឈ្មោះ​ដូមែន​របស់​អ្នក/administrator ហើយ​សូម​ភ្ជាប់​ចូល ជាមួយ​នឹង​ពាក្យ​សម្ងាត់​ថ្មី (ពាក្យ​សម្ងាត់​ថ្មីរបស់​អ្នក ពេល​មិន​ទាន់​អ៊ីនគ្រីប)

៦. ក្រោយ​ពី​ធ្វើ​បែប​នេះ រួច​ហើយ​អ្នក​ត្រូវ​ធ្វើ​ការ​ប្ដូរ​ពាក្យ​សម្ងាត់​ជា​ថ្មី​ម្ដង​ទៀត ព្រោះ Joomla! បាន​បន្ថែម​ស្រទាប់អ៊ីនគ្រីប (layer of encryption) ទៅ​លើ​ពាក្យ​សម្ងាត់​របស់​អ្នក មាន​ឈ្មោះ​ថា SALT នៅ​ពេល​ដែល​អ្នក​ប្ដូរ​តាម​រយៈ​ទំព័រ Administrator។

៧. ដើម្បី​ប្ដូរ សូម​ចូល​ទៅ​កាន់៖ Site -> User Manager ហើយ​ចុចកែ​ប្រែ​លើ​គណនី​អ្នក​គ្រប់​គ្រង ហើយ​បំពេញ​ពាក្យ​សម្ងាត់​ថ្មី​មួយ​ទៀត។

៨. សូម​ភ្ជាប់​ចេញ ហើយ ភ្ជាប់​ចូល​ឡើង​វិញ​ម្ដងទៀត ជា​ការ​ស្រេច។

ប្រភព​ដើម៖ http://www.ehow.com/how_8481213_reset-joomla-15-admin-password.html