Easyshutdown និង Complexshutdown កម្មវិធី២ មាន​មុខ​ងារ​តែ១ ក្នុង​ការ​បិទ​កុំព្យូទ័រ​ដោយ​ស្វ័យ​ប្រវត្តិ

តើ​អ្នក​ចង់​ធ្វើ​ការ​​កុំព្យូទ័រ​ដោយ​ស្វ័យ​ប្រវត្តិ នៅ​លើ ដែរ​ទេ?

Easyshutdown និង Complexshutdown គឺ​ជា​កម្មវិធិ​ពីរ​ផ្សេង​គ្នា តែ​មាន​មុខ​ងារ​តែ​មួយ​ប៉ុណ្ណោះ គឺ​សម្រាប់​បិទ​កុំព្យូទ័រ​ដោយ​ស្វ័យ​ប្រវត្តិ។ ហើយ​កម្មវិធី​ទាំង​ពីរ​នេះ​ទៀត​សោត ក៏​មាន​ទំហំ​តូច​ល្មម មិន​ធ្វើ​ឲ្យ​កុំព្យូទ័រ​របស់​អ្នក​ធ្ងន់​ទេ។

១. Easyshutdown

Easyshutdown គឺ​ជា​កូន​កម្មវិធី​តូច​មួយ​ប៉ុណ្ណោះ ដែល​យើង​អាច​ប្រើ​វា​ក្នុង​ការ​កំណត់​ម៉ោង​ជាក់​លាក់​ណា​មួយ ដើម្បី​ឲ្យ​វា​បិទ​កុំព្យូទ័រ​របស់​យើង។ ហើយ​ម៉ោង​នោះ យើង​អាច​កំណត់​ដោយដៃ​របស់​យើង​ក៏បាន ឬ ដោយ​ជ្រើស​រើស​ជម្រើស​ដែល​គេ​ដាក់​ឲ្យ​យើង​ក៏បាន។ អ្នក​អាច​ធ្វើ​ការ​ទាញ​យក​បាន​តាម​រយៈ ទីនេះ (ជា​ឯកសារ .deb)។

២. Complexshutdown

Complexshutdown មិន​មែន​តូច​ដូច Easyshutdown ឡើយ ហើយ​កម្មវិធី​នេះ មាន​ជម្រើស​កំណត់​ច្រើន​ជាង Easyshutdown ទៀត​ផង ដូច​ជា៖

  • ធ្វើ​ការ ដោយ​ស្វ័យ​ប្រវត្តិ
  • ធ្វើ​ការ Logout ដោយ​ស្វ័យ​ប្រវត្តិ
  • ធ្វើ​ការ Standby ដោយ​ស្វ័យ​ប្រវត្តិ
  • ធ្វើ​ការ Restart ដោយ​ស្វ័យ​ប្រវត្តិ
  • ធ្វើ​ការ Hibernate ដោយ​ស្វ័យ​ប្រវត្តិ
  • ប្រើ Custom Command
  • កំណត់​ថ្ងៃ​ខែ​ឆ្នាំ
  • បន្លឺ​សម្លេង
  • ។ល។

ដូច្នេះ បើ​យើង​ជ្រើស​រើស​ប្រើ Complexshutdown គឺ​យើង​ទទួល​បាន​នូវ​លក្ខណៈ​ពិសេស និង​សេចក្ដី​ត្រូវ​ការ​ច្រើន​ជាង Easyshutdown។ អ្នក​អាច​ធ្វើ​ការ​ទាញ​យក​បាន​តាម​រយៈ ទីនេះ (ជា​ឯកសារ .deb)។

ប្រភព​ដើម៖ http://www.omgubuntu.co.uk/2011/05/easyshutdown-and-complexshutdown-two-small-apps-for-one-job/