កែវ វិស័យ៖ ប្រព័ន្ធ​គ្រប់​គ្រង​មាតិកា​ឈ្មោះ TYPO3 ក្នុង​ប្រទេស​កម្ពុជា

កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ខ្ញុំ​បានធ្វើ​ការ​សម្ភាស​ទៅ​កាន់​​បង​ប្រុស កែវ វិស័យ អំពី នៅ​ក្នុង​ប្រទេស​កម្ពុជា តាម​រយៈ Skype ហើយ​គាត់​ក៏​ជា​អ្នក​ដឹក​នាំ​សហគមន៍ ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ។ កាល​ពី​គេហទំព័រ​នេះ​ទើប​តែ​បាន​បើក​ដំណើរ​ការ ខ្ញុំ​បាន​ដាក់​អត្ថបទ​មួយ​ស្ដី​អំពី ​ប្រព័ន្ធ​គ្រប់គ្រង​មាតិកា​គេហទំព័រ ដែល​មាន​ដូច​ជា៖ WordPress, Joomla!, Drupal និង TYPO3។ នៅ​ក្នុង​កិច្ចសម្ភាស​នេះ បង​វិស័យ ក៏​បាន​លើក​ឡើង​អំពី សហគមន៍ TYPO3 នៅ​កម្ពុជា និង ការ​រីក​ចម្រើន​នៃ TYPO3 នៅ​ក្នុង​ប្រទេស​កម្ពុជា។ ដើម្បី​ជ្រាប​បន្ថែម សូម​អាន​កិច្ច​សម្ភាស​ដូច​ខាង​ក្រោម​នេះ។

កែវ វិស័យ

១. តើ​ប្រព័ន្ធ​គ្រប់​គ្រង​មាតិកា ឈ្មោះ TYPO3 បាន​កើត​ឡើង​នៅ​ឆ្នាំ​ណា ហើយ​នរណា​អ្នក​បង្កើត​ដែរ?

ប្រព័ន្ធគ្រប់គ្រងមាតិកា TYPO3 នេះបានកើតឡើងនៅឆ្នាំ ១៩៩៧ ដោយអ្នកអភិវឌ្ឍន៍ម្នាក់ឈ្មោះ Kasper Skårhøj​ ជាជនជាតិដាណឺម៉ាក។

២. ឃើញ​ថា TYPO3 បង្កើត​តាំង​ពី​យូរ​មក​ហើយ បើ​គិត​ទៅ​មាន​អាយុ​ប្រហែល ១៤​ឆ្នាំ។ ចុះ​អំពី​លក្ខណៈ​ពិសេស​របស់វា​វិញ តើ​មាន​អ្វី​ខ្លះ​ទៅ បាន​ជា​​មាន​កេរ្តិ៍ឈ្មោះ​មក​ដល់​សព្វ​ថ្ងៃ​នេះ?

លក្ខណៈពិសេសរបស់ TYPO3 មានដូចជា៖

* Feature Complete Out-of-the-box: លក្ខណៈចាំបាច់មានបញ្ចូលស្រាប់ លើសពីនោះមានសមាសភាគជាង ៤៥០០ ដែលអាចបន្ថែមមុខងារដែលចង់បាន

* Ease of Use: រៀបចំជាលក្ខណៈប្រព័ន្ធគ្រប់គ្រងមាតិកាពិតប្រាកដ ជាមួយនឹងរចនាសម្ព័ន្ធទំព័រមើលឃើញយ៉ាងងាយស្រួល ជំនួយដល់ការប្រើ និង គ្រប់គ្រង

* Versioning and Workspaces: រាល់ការកែប្រែមាតិកាអាចរក្សាទុកជាកំណែ (versioning) ដែលអាចអោយអ្នកគ្រប់គ្រងអាចត្រឡប់ទៅកំណែមុនៗបានតាមតម្រូវការ។ workspace អាចអោយអ្នកប្រើប្រាស់កែប្រែខ្លឹមសារដោយមិនប៉ះពាល់វែបសាយពិតប្រាកដ និងអាចផ្លាស់ប្តូរគ្នាបានគ្រប់ពេល។

* Multi-Language and Multiple Domains: អាចដំឡើង TYPO3 មួយដើម្បីបង្កើតនិងគ្រប់គ្រងដូម៉េនច្រើនក្នុងពេលតែមួយ។ លទ្ធភាពក្នុងការបង្កើតវែបសាយច្រើនភាសាមានបញ្ចូលស្រាប់ទៅក្នុង TYPO3 ហើយក៏មានភាពងាយស្រួលប្រើនិងគ្រប់គ្រងការបកប្រែផងដែរ។

* Granular Front-end and Back-end Access Rights: អាចកំរិតសិទ្ធិក្នុងការមើលឃើញទំព័រឬមាតិកាវែបសាយទៅអោយក្រុមប្រើពី Frontend។ ចំពោះអ្នកគ្រប់គ្រងខាង Backend អាចកំណត់អោយកែប្រែតែទំព័រនិងខ្លឹមសារណាក៏បាន។

* No Front-end Design Constraints: ដោយសារទ្រង់ទ្រាយនៃការរចនា Backend និង Frontend ចែកដាច់គ្នាស្រឡះ អ្នកអភិវឌ្ឍន៍មានសិទ្ធិពេលលេញគ្មានដែនកំណត់ក្នុងការបង្កើតគំរូរចនាទំព័រសម្រាប់ Frontend ដោយគ្មានការកំណត់ល័ក្ខខ័ណ្ឌណាមួយអោយតម្រូវតាម TYPO3 ទេ។

* Front-end Editing: ជាមួយនឹងការផ្តល់លទ្ធភាពពេលលេញអោយកែប្រែខ្លឹមសារវែបសាយពី Backend, TYPO3 ក៏បានផ្តល់លទ្ធភាពអោយកែប្រែពី Frontend ធ្វើអោយមានភាពងាយស្រួលដល់អ្នកពុំសូវមានចំណេះបច្ចេកទេស និង មានល្បឿនលឿនផងដែរ។

* Enterprise Features: ជាមួយនឹងលក្ខណៈចាំបាច់មានស្រាប់សម្រាប់អ្នកចង់បង្កើតវែបសាយទូទៅ, TYPO3 ក៏មានលក្ខណៈពិសេសសម្រាប់សហគ្រាសដូចជា content-specific caching backends, a database abstraction layer, documented serviced-based APIs for authentication, well-defined interfaces for third-party systems integration, reporting tools, a digital asset manager, and an interface for scheduled jobs. ឧទាហរណ៍ស្ថាប័នធំដែលប្រើ TYPO3 ដូចជា Cisco Systems, General Electric, Mercedes-Benz, and Harvard University។

លក្ខណៈលម្អិតពី TYPO3 អាចអានបន្ថែមនៅ http://typo3.com/Feature-list.1628.0.html

៣​. TYPO3 មាន​លក្ខណៈ​ពិសេសៗ គួរ​ឲ្យ​ចាប់​អារម្មណ៍​មែន។ សព្វ​ថ្ងៃ​បង​ប្អូន​ជាតិ​ខ្មែរ​យើង​មួយ​ចំនួន​ធំ ពេញ​ចិត្ត និង​គាំទ្រ​ការមាន​ប្រើ​ភាសា​ខ្មែរ​លើ​កម្មវិធី ទាំង​ក្នុង​កុំព្យូទ័រ និង វែប។ ចុះ TYPO3 វិញ តើ​មាន​ការ​បក​ប្រែ​មក​ជា​ភាសា​ខ្មែរ​ហើយឬនៅ?

TYPO3 ត្រូវបានបកប្រែមកជាភាសាខ្មែរ ស្ទើរតែ ១០០ ភាគរយហើយ តែត្រូវការត្រួតពិនិត្យផ្ទៀងផ្ទាត់បន្ថែមទៀត និង កែសម្រួលការបកប្រែមួយចំនួន។

៤. ក្រៅ​ពី​ការ​បក​ប្រែ តើ TYPO3 ត្រូវ​បាន​ទទួលការ​គាំទ្រ និង រីក​ចម្រើន​យ៉ាង​ដូច​ម្ដេច​ខ្លះ​ដែរ នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង?

បើប្រៀបធៀបនឹងប្រព័ន្ធដទៃ វានៅមានអ្នកស្គាល់ តិចជាង តែចំពោះសន្ទុះក្នុងប៉ុន្មានខែកន្លងទៅនេះ ឃើញថាមានការកើនឡើងយ៉ាងខ្លាំងក្នុងចំណាមអ្នកស្គាល់ ចាប់ផ្តើមរៀន និង ប្រើប្រាស់វា ដោយសារមានការយល់ដឹងពីអត្ថប្រយោជន៍របស់វា និង ផ្សព្វផ្សាយបន្តពីសំណាក់អ្នកអភិវឌ្ឍន៍ ការចូលរួមនិងបង្កើតព្រឹត្តិការណ៍ផ្សេងៗ ។ល។ ជាពិសេសការឧបត្ថម្ភ និង គាំទ្រជាធនធានចំណេះដឹង និងថវិកាពីក្រុមហ៊ុន Web Essentials <http://www.web-essentials.asia/> ដែលជាក្រុមហ៊ុនប្រើប្រាស់ TYPO3 ធំមួយនៅប្រទេសកម្ពុជា។

៥. បើ​មាន​ការ​គាំទ្រ​ពី​សំណាក់​ក្រុម​ហ៊ុន Web Essentials ហើយ​នោះ តើបង​ប្រុស​មាន​បាន​បង្កើត​​សហគមន៍​មួយ នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែរ​ឬទេ? ហើយ​ចុះ​ទីតាំង​នៃ​សហគមន៍​នេះ​វិញ?

សហគមន៍ TYPO3 ភាសាខ្មែរបានបង្កើតរូចហើយ។ ទីកន្លែងបណ្តោះអាសន្នគឺនៅក្រុមហ៊ុន Web Essentials ដោយសារក្រុមហ៊ុនស្ម័គ្រចិត្តផ្តល់កន្លែងអោយជួបប្រជុំ តែនឹងអាចផ្លាស់ប្តូរទៅធ្វើនៅកន្លែងផ្សេងៗទៅតាមការផ្តល់អោយ។ យើងពុំកំណតទីតាំងពិតប្រាកដណាមួយទេ។

៦. ចាប់​តាំង​ពី​ការ​កកើត​នូវ​សហគមន៍ TYPO3 មក តើ​មាន​ការ​ជួប​ជុំ​ជាមួយ​អ្នក​ប្រើ​ប្រាស់​ដែរឬទេ?  ហើយ​ប៉ុន្មាន​លើក​ហើយ?

ការជួបជុំមានជារៀងរាល់ខែដោយមានការបង្ហាញពីគន្លឹះផ្សេងៗរបស់ TYPO3 ហើយរហូតមកដល់ពេលនេះបានចំនួន ៥ ដងហើយ។ កាលបរិច្ឆេទនិងទីកន្លែងមានប្រកាសលើគេហទំព័ររបស់សហគមន៍ <http://www.typo3cambodia.org/> ឬអាចចុះឈ្មោះចូលបណ្តាញផ្សព្វផ្សាយព្រឹត្តិការណ៍តាមរយៈ <http://www.typo3cambodia.org/events/>, តាមដានបណ្តាញសំណួរចម្លើយ <http://www.typo3cambodia.org/mailinglist/>, លើក្រុម <http://www.typo3cambodia.org/facebook/>។

៧. ក្រៅ​ពី​ការ​ជួប​ជុំ​នៅ​ឯ​ទី​កន្លែង​បណ្ដោះ​អាសន្ន គឺក្រុមហ៊ុន Web Essentials តើ​បង​ប្រុស​បាន​ចាត់​ធ្វើ​នៅ​តាម​សាកលវិទ្យាល័យ ឬ ព្រឹត្តិការណ៍​ណា​មួយ​ដែរ​ឬទេ?

មានការផ្សព្វផ្សាយនៅសាលាតិចណូក្នុងព្រឹត្តិការណ៍ ICT Career Expo, Barcampp Phnom Penh, Barcampp Saigon, FOSS Asia (Free and Open Source Software) និងមានការយល់ដឹងយ៉ាងទូលំទូលាយទៅដល់សិស្សនៅសាលា CIST និង មួយចំនួននៅន័រតុន ។ល។

៨. ឃើញ​ថា សហគមន៍ TYPO3 នៅ​កម្ពុជា មាន​ការ​រីក​ចម្រើន​ច្រើន​ផង​ដែរ។ តើ​បង​អាច​ប្រាប់​ត្រួសៗ​បាន​ទេ​ថា តើ​គេហទំព័រ​ណា​ខ្លះ ក្នុង​ប្រទេស និង ក្រៅ​ប្រទេស ដែល​បាន​ជ្រើស​រើស​យក TYPO3 ទៅ​ប្រើ​នោះ?

ចំពោះវែបសាយក្រៅប្រទេសដែលប្រើ TYPO3 អាចមើលតាមរយៈ <http://www.t3blog.com/>។ នៅប្រទេសកម្ពុជា វែបសាយប្រើ TYPO3 កើតឡើងជាបន្តបន្ទាប់ មួយចំនួនធំ អភិវឌ្ឍន៍ដោយក្រុមហ៊ុន ដូច្នេះខ្ញុំសូមមិនបង្ហាញឈ្មោះទាំងនោះទេ តែខ្ញុំអាចប្រាប់បានតែវែបសាយរបស់ខ្ញុំ <http://www.visay.info/>, របស់ក្រុមហ៊ុន <http://www.web-essentials.asia/> និង វែបសាយរបស់សហគមន៍ TYPO3 ខ្មែរដែលកំពុងធ្វើការអភិវឌ្ឍន៍ហើយនឹងដាក់នៅ <http://www.typo3cambodia.org>។

៩. តើ​បង​ប្រុស​គិត​ដូច​ម្ដេច​ដែរ ចំពោះ​ TYPO3 នៅ​ពេល​អនាគត​ក្នុង​ប្រទេស​កម្ពុជា?

ខ្ញុំជឿជាក់ថាអនាគតរបស់ TYPO3 នៅប្រទេសកម្ពុជានឹងប្រសើរឡើងជាលំដាប់ និង រំពឹងថានឹងមានកម្មវិធីសិក្សាប្រព័ន្ធគ្រប់គ្រងមាតិកាមួយនេះនៅកំរិតមហាវិទ្យាល័យ ជាពិសេសសង្ឃឹមថាពេលដែលគេគិតពីការធ្វើវែបសាយ គេនឹងគិតរក TYPO3 មុនគេ។

១០. សូម​អរគុណ​បង​ប្រុស​ណាស់ ដែល​បាន​ចំណាយ​ពេល​ដ៏​មាន​តម្លៃ ក្នុង​ការ​​ឆ្លើយ​រាល់​សំណួរ​របស់​ខ្ញុំ។ ជា​ចុង​ក្រោយ តើ​បង​មាន​អ្វី​ចង់​ប្រាប់​ទៅ​បង​ប្អូន​ជនជាតិ​ខ្មែរ និង​អ្នក​ដែល​គាំទ្រ​គេហទំព័រ it4ug.net ដែរឬទេ?

ខ្ញុំសូមសំណូមពរអោយអ្នកទាំងអស់គ្នា ជួយលើកស្ទួយវិស័យព័ត៌មានវិទ្យានៅប្រទេសយើងអោយបានរីកចំរើនឡើង ដោយធ្វើការចែករំលែកចំណេះដឹងគ្នាទៅវិញទៅមក ជាពិសេសប្រើប្រាស់ប្រព័ន្ធដែលបើកចំហ ព្រោះវាជាប្រព័ន្ធនៃការចែករំលែកនិងពង្រីកចំណេះដឹង ដូចជា TYPO3 ជាដើម។ សូមអរគុណប្អូនប្រុសវិចិត្រ ដែលផ្តល់ឱកាសអោយខ្ញុំអាចធ្វើការណែនាំខ្លះៗអំពី TYPO3 ក៏ដូចជាជួយផ្សព្វផ្សាយ TYPO3 នៅក្នុងចំណោមអ្នកគាំទ្រ http://it4ug.net/ ផងដែរ។ សូមអរគុណ៕

សមាជិកសហគមន៍ TYPO3 (ស្ថិតនៅក្រុមហ៊ុន Web Essentials)