របៀប​ទទួលដំណឹង​ពី​ទូរស័ព្ទ Android របស់​អ្នក​នៅ​ក្នុង​កុំព្យូទ័រ

អ្នក​អាច​ទទួល​បាន​ដំណឹង​ភ្លាមៗ​ពីទូរស័ព្ទ របស់​អ្នក ខណៈ​ពេល​ដែល​អ្នក​ទុក​ទូរស័ព្ទ​អ្នក​ចោល​នៅ​ក្នុង​ផ្ទះ​របស់​អ្នក។ អ្នក​អាច​ដឹង​បាន​ដូច​ជា ការហៅ​ដែល​ខកខាន (Missed Call), សារ, និង​លក្ខណៈ​ពិសេសជា​ច្រើន​ផ្សេង​ទៀត។ ដើម្បី​ធ្វើ​ដូច្នេះ អ្នក​ត្រូវដំឡើង​កម្មវិធី Notifier ទៅ​ក្នុង​កុំព្យូទ័រ​របស់​អ្នក ដែល​អាច​ទាញ​យក​បាន​នៅ ទីនេះ ហើយ​អាច​ដំណើរ​ការ​បាន​ទាំង​នៅ​លើ Mac OS, Windows និង Linux បន្ទាប់​មក​ទៀត​ត្រូវ​ដំឡើងកម្មវិធី Remote Notifier នេះ​មួយ​ទៀត​នៅ​ក្នុង​​ទូរស័ព្ទ Android របស់​អ្នក។ ហើយ​អ្នក​អាច​ធ្វើ​ការ​តភ្ជាប់​ដោយ​ប្រើ Bluetooth និង IP/WiFi ចំពោះ USB វិញ​មិន​ទាន់​មាន​ទេ។

ការ​ដំឡើង

ពេល​ដំឡើង​ក្នុង Windows

នៅ​ពេល​ដំឡើង​ចប់​ហើយ ហើយ​បើក​កម្មវិធី​នេះ អ្នក​នឹង​ទទួល​បាន​ផ្ទាំង​បញ្ជាក់​មួយ​មកពី Windows Firewall សូម​ចុច Allow Access ជា​ការ​ស្រេច។

ក្រោយ​ពី​ដំឡើង​ក្នុង​កុំព្យូទ័រ​របស់​អ្នក​រួច​ហើយ ត្រូវ​ដំឡើង​ក្នុង​ទូរស័ព្ទ​របស់​អ្នក​ម្ដង។ សូម​ចុច​តំណ​ខាង​ក្រោម ដើម្បី​ចូល​ទៅ​កាន់​ទី​កន្លែង​ដំឡើង។

ក្រោយ​ពី​ដំឡើងរួច វា​នឹង​ដំណើរ​ការ​ដោយ​ខ្លួន​ឯង

អ្នក​អាច​ធ្វើ​ការ​សាក​ល្បង​ថា តើ​វា​មាន​ដំណើរ​ការ​ភ្ជាប់​មក​ជាមួយកុំព្យូទ័រ​ដែរ​ឬទេ ដោយ​គ្រាន់​តែ​ចុច​លើ​ជម្រើស Send test notification ដែល​មាន​នៅ​ក្នុង​កម្មវិធី Remote Notifier លើ​ទូរស័ព្ទ​របស់​អ្នក។ ពេល​នោះ​អ្នក​នឹង​ឃើញ​វា​បង្ហាញ​ដូច​រូប​ខាង​ក្រោម​នេះ។
លើ Windows

លើ

ការ​កែ​ប្រែ​ការ​ផ្ដល់​ដំណឹង

យើង​អាច​ធ្វើ​ការ​កែ​ប្រែ​ការ​ផ្ដល់​ដំណឹង ដូច​ជា​ការ​បិទ​ឬ​បើក​ដំណឹង​ណាមួយ។ អ្នក​អាច​ចូល​ទៅ​ធ្វើ​ការ​ប្រែ​បាន ដោយ​ចុច​លើ​ជម្រើស Event to notify។

អ្នក​ក៏​អាច​ធ្វើ​ការ​កែ​ប្រែ​បាន ក្នុង​កម្មវិធី​ក្នុង​កុំព្យូទ័រ​របស់​អ្នក​ដែរ។

ការ​កំណត់​សណ្ឋាន

ក្រៅពី​ការ​កំណត់​ការ​ផ្ដល់​ដំណឹង​នានា​នោះ អ្នក​អាច​កំណត់​សណ្ឋាន​របស់​កម្មវិធី Remote Notifier នៅ​លើ​ទូរស័ព្ទ​របស់​អ្នក ដូច​ជា​៖

ការ​កំណត់​សេវាកម្ម

វិធី/មធ្យោបាយ​ត​ភ្ជាប់​ទូរស័ព្ទ​របស់​អ្នក​ទៅ​កាន់​កុំព្យូទ័រ

និង​ផ្សេងៗ​ទៀត ដូច​ជា៖

  • កំណត់អាសយដ្ឋាន IP
  • បើក​ដំណើរ​ការ WiFi ដោយ​ស្វ័យ​ប្រវត្តិ
  • ការ​អ៊ីនគ្រីប ដំណឹង ដែល​ប្រកប​ដោយ​សុវត្ថិភាព

​ព័ត៌មាន​បន្ថែម​ទៀត​នោះ សូម​ចូល​ទៅ​កាន់៖ http://www.howtogeek.com/64617/how-to-receive-your-android-phones-alerts-on-your-desktop-computer/