របៀប​កំណត់​ពាក្យ​សម្ងាត់​សម្រាប់ឯកសារ PDF ពេល​នាំ​ចេញ​ពី OpenOffice.org

នៅ​ក្នុង​ និង LibreOffice មាន​ភ្ជាប់​មក​ស្រេច​ជាមួយ​នឹង​ឧបករណ៍​សម្រាប់​នាំ​អត្ថបទ​ចេញ​ជាឯកសារ PDF។ កម្មវិធី​ការិយាល័យ​នេះ ស្គាល់​ប្រភេទ​ពាក្យ​សម្ងាត់​ចំនួន​ពីរ៖

  1. ពាក្យ​សម្ងាត់​បើក​ចំហ (Open Password)
  2. ពាក្យ​សម្ងាត់​សិទ្ធិ (Permission Password)

របៀប​កំណត់៖

១. នៅ​ពេល​អ្នក​សរសេរ​អត្ថបទ​រួច​ហើយ សូម​ចុច File -> Export as PDF.. (ឯកសារ -> នាំ​ចេញ​ជា PDF…)

២. បន្ទាប់​មកចុច​លើ​ផ្ទាំង Security (សុវត្ថិភាព)

៣. នៅ​ក្នុង​ទីនោះ​អ្នក​នឹង​ឃើញ​ប៊ូតុង Set open password… (កំណត់​ពាក្យ​សម្ងាត់​បើក​ចំហ) និង Set permission password… (កំណត់​ពាក្យ​សម្ងាត់​សិទ្ធិ) អ្នក​អាច​កំណត់​តែ​មួយ ឬទាំង​ពីរ​ក៏បាន។

៤. នៅ​ពេល​កំណត់​រួច អ្នក​អាច​ធ្វើ​ការ​នាំ​ចេញ​ឯកសារ​របស់​អ្នក​មក​ខាង​ក្រៅ ហើយ​សូម​សាក​ល្បង​បើក អ្នក​នឹង​ឃើញ​លោត​ផ្ទាំង​មួយ​មក សម្រាប់​បញ្ចូល​ពាក្យ​សម្ងាត់ ដើម្បី​បើក​អាន។