ដំឡើងកម្មវិធីបំលែងវីដេអូ Transmageddon នៅក្នុង Ubuntu 11.04

នៅក្នុង 11.04 ក៏មានកម្មវិធី និងហ្គេមជាច្រើនដែរ មិនចាញ់​ Microsoft Windows 7 នោះទេ ។ នៅក្នុងនោះដែរ ក៏មានកម្មវិធីសម្រាប់បំលែងវិដេអូ បានផងដែរ ។ Transmageddon គឺជាកម្មវិធី Video Converter ដែលជាកូដចំហ ជាពិសេសត្រូវបានអភិវឌ្ឍន៍សំរាប់បំលែងវិដេអូ សំរាប់ទូរស័ព្ទ និងឧបករណ៍ផ្សេងៗទៀត ។

លក្ខណៈពិសេសនៃកម្មវិធី Transmageddon អាចគាំទ្រដូចខាងក្រោម

  • AVI
  • FLV
  • MP3
  • FLAC
  • Vorbis
  • DivX5
  • MPEG 4
  • Quick Time

និងប្រភេទវិដេអូផ្សេងទៀតៗ ។

ដូច្នេះ ខ្ញុំបាទសូមបង្ហាញពីការដំឡើងកម្មវិធីបំលែងវីដេអូ Transmageddon នៅក្នុង Ubuntu 11.04 ដូចខាងក្រោម

ដំបូងចូល Applications -> Ubuntu Software Center  បន្ទាប់មកវាយ  transmageddon  ឬ  video converter

ចុចលើ Install រួចវាយពាក្យសម្ងាត់

រួចសូមបើក Applications => Sound & Video => transmageddon Video Transcoder

យើងអាចកំណត់ Preset បាន

  • Apple iPod Nano
  • Generic Linux Computer
  • HTC Andriod G1
  • Motorola KRZR K1v
  • Nokia 770
  • Nokia N800/N810
  • SONY PSP
  • SONY PlayStation 3