Firefox មាន​ការលាក់​របារ​ URL ដូច​នៅ​ក្នុង Chrome ដែរ

កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ Google បាន​បង្ហាញ​ពី​លក្ខណៈ​ពិសេស​របស់ Chrome 13 ដែល​អាច​ធ្វើ​ការ​លាក់​របារ URL។ លក្ខណៈ​នេះ​ជួយ​ឲ្យ​យើង​អាច​មើល​ទំព័រ​បាន​ឃើញ​ធំ​ទូលាយ។ នៅ​ពេលថ្មី​នេះ Mozilla Labs បាន​ផ្សាយ​ពី​កម្មវិធី​បន្ថែម​របស់ មួយ​ដែល​អាច​ធ្វើ​ឲ្យ​លាក់​របារ URL បាន​ភ្លាមៗ​ផង​ដែរ។ លោក​អ្នក​អាច​ទាញ​យក​ទៅ​ប្រើ​បាន​នៅ ទីនេះ

ពេលរបារ URL លាក់បាត់

លក្ខណៈ​ពិសេស​មួយ​នេះ​នៅ​ក្នុង Firefox មាន​ភាព​ស្រួល​ជាង​នៅ​ក្នុង ព្រោះ​នៅ​ក្នុង បើ​ចង់​ឲ្យ​ឃើញ​របារ URL នេះ​ទាល់​តែ​យើង​ចុច​លើ Tab សិន តែ​បើ​ក្នុង Firefox វិញ​យើង​គ្រាន់​តែ​ដាក់​ចង្អុល​នៅ​លើ Tab នោះ​របារ​នឹង​បង្ហាញ​ឲ្យ​យើង​បាន​ភ្លាមៗ​តែ​ម្ដង។

ពេលដាក់ចង្អុលលើ ក៏បង្ហាញមកវិញ

ដក​ស្រង់​ចេញ​ពី៖ http://digitizor.com/2011/05/21/firefox-compact-navigation/