តើអ្វីជា Adobe Flash ?

Flash គឺជាកម្មវិធីមួយដែលអាចបង្កើតជារូបគំនូរជីពចល រូបភាព ឬអក្សរមានចលនាទៅតាមចិត្តចង់បានហើយដែលយើងអាចយកទៅប្រើនៅលើ ៖

  • វ៉ិបសាយ
  • កាត់តជាវីដេអូ
  • បង្កើតជាមេរៀនដែលបង្រៀនតាមកុំព្យូទ័រដោយមានសម្លេង
  • បង្កើតជា Side Show
  • អាចបង្កើតជា Game ជាដើម

Adobe Flash មានជំនាន់របស់វាគឺ

  1. Macromedia Flash 1.0 ដល់ Macromedia Flash 8.0 ប្រើភាសា ActionScript 1.0 & 2.0
  2. Adobe Flash CS3 (9.0)  ប្រើភាសា ActionScript 1.0 & 2.0 និង ActionScript 3.0
  3. Adobe Flash Cs4 (10.0) អាចប្រើ 3D Tool, ActionScript 1.0 & 2.0 និង ActionScript 3.0
  4. Adobe Flash CS5 (11.0) អាចបង្កើតកម្មវិធីសំរាប់ iPhone, ActionScript 1.0 & 2.0 និង ActionScript 3.0
  5. Adobe Flash CS5.5 (11.5) អាចបង្កើតកម្មវិធីសំរាប់ Andriod, iPhone, ActionScript 1.0 & 2.0 និង ActionScript 3.0
  6. ពីមុន Flash ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន​ Macromedia Flash តែមកដល់បច្ចុប្បន្នត្រូវបានក្រុមហ៊ុន Adobe ទិញយកហើយ​ ។

នេះជា Logo Flash តាំងពីជំនាន់ចាស់រហូតមកដល់ Adobe Flash C5.5 ជាជំនាន់ចុងក្រោយ ។

Adobe ជាកម្មវិធីបង្កើតរូបភាពមានចលនាដែលមានប្រជាប្រិយភាពខ្លាំងជាងគេ សំរាប់បង្កើតនៅលើវ៉ិបសាយ ហើយអាចបង្កើតជាហ្គេមកំសាន្តបានយ៉ាងរស់រវើកទៀតផង ។

ចំពោះការសិក្សា Adobe Flash ត្រូវបានបែងចែកជាបីផ្នែក គឺ

  • ដំបូងគឺសិក្សាទៅលើ Designing (ការរចនារូបភាព)
  • បន្ទាប់មកគឺការសិក្សាទៅលើ Animation (ការបង្កើតរូបភាពអោយចលនា)
  • បន្ទាប់មកទៀតគឺសិក្សាទៅលើ Programming (ការសរសេរកូដ)

ភាសាដែល Adobe Flash ប្រើសំរាប់បង្កើត Animation និង Game គឺ ActionScript 2.0 ឬ ActionScript 3.0 ។

ប្រភេទឯកសារដែលរបស់ Adobe Flash

  • Fla : គឺជា (Flash Document) ឯកសាររបស់ Adobe Flash ដែលអាចកែប្រែបាន
  • Swf : មកពាក្យថា​ (Shockwave Flash) គឺជាឯកសារសំរាប់បង្ហាញចលនាដែលបានបង្កើតរួច ឬហៅថា Flash Movie ។ ឯកសារនេះត្រូវការ Adobe Flash Player ទៅតាមជំនាន់របស់វាផងដែរ ។
  • Flv : មកពីពាក្យថា (Flash Video) គឺជាឯកសារសំរាប់លេងវីដេអូ ដែលត្រូវបានគេប្រើជាមួយវ៉ិបសាយ Youtube និង metacafe ផងដែរ
  • exe: មកពីពាក្យថា (Executable file) គឺជាឯកសារសំរាប់ដំណើរការជាមួយ Microsoft Windows ដោយចាំបាច់ត្រូវការ Adobe Flash Player
  • app: ជាគឺជាឯកសារសំរាប់ដំណើរការជាមួយ Max OS ដោយចាំបាច់ត្រូវការ Adobe Flash Player

បញ្ជាក់ៈ Adobe Flash អាចដំឡើងបានតែនៅក្នុង Microsoft Windows និង Mac OS ប៉ុណ្ណោះ ។