Google បាន​បន្ថែម​ជម្រើស​ក្នុង​ការ​លាក់​របារ URL នៅ​ក្នុង Chrome

កាល​ពី​ប៉ុន្មាន​ខែ​មុន​នេះ បាន​ជជែក​អំពី​ការ​លាក់​របារ URL ដែល​អាច​ឲ្យ​អ្នក​ប្រើ​ធ្វើ​ការ​បិទ បើក បាន​តាម​ចំណង់ចំណូល​ចិត្ត។ នៅ​ពេល​ឥឡូវ​យើង​ឃើញ​ថា កំពុង​តែ​ធ្វើ​ការ​ពិចារណា​ជាក់​លាក់​អំពី​រឿង​នេះ ហើយ​បាន​ដាក់​លក្ខណៈ​ពិសេស​នេះ​ទៅ​ក្នុង​គ្រោង​សំណង់ Canary (Canary build)។

នៅ​ក្នុង​កំណែ​គ្រោង​សំណង់ Canary អ្នក​ប្រើ​ទាំង​ឡាយ អាច​ធ្វើ​ឲ្យ​របារ URL កំបាំង​នៅ​ពេល​ដែល​យើង​បើក​ដំណើរ​ការ​លក្ខណៈ​ពិសេស​នេះ។ នៅ​ពេល​លាក់​ហើយ បើ​យើង​ចង់​ឃើញ​វា​នោះ គ្រាន់​តែ​ចុច​លើ​ផ្ទាំង​ទំព័រ​ណា​មួយ នោះរបារ URL នឹង​បង្ហាញ តែ​ពេល​យើង​អូស​ចង្អុល​ចេញ​ពី​ហ្នឹង វា​នឹង​លាក់​ទៅ​វិញ។

របារ URL បានលាក់

ចុចលើផ្ទាំងណាមួយ វានឹងបង្ហាញ

ដើម្បី​បើក​ដំណើរ​ការ​ការ​លាក់​របារ URL អ្នក​ត្រូវ​មាន កំណែ 13 ឡើង​លើ (ដែល​អាច​ទាញ​យក​ពី developer channel)។ សូម​ចូល​ទៅ​កាន់ about:flag (វាយ​ក្នុង​របារ URL) បន្ទាប់​មក​សូម​បើក​ដំណើរ​ការ (Enable) Compact Navigation។ ក្រោយ​ពី​បើក​ដំណើ​រ​ការ​រួច​ហើយ ចុច​ខាង​ស្ដាំ​លើ​ផ្ទាំង​ណា​មួយ ហើយ​រើស​យក “Hide the toolbar”

ដក​ស្រង់​ចេញ​ពី៖ http://digitizor.com/2011/05/20/google-adds-option-to-hide-the-url-bar-in-chrome/