Login ជា User root ជាមួយ Terminal នៅក្នុង Ubuntu 11.04

នៅក្នុង អ្នកប្រើប្រាស់ដែលមានសិទ្ធធំជាងគេ root user និងបន្ទាប់មកគឺ users គឺជាសមាជិកធម្មតា ។ ដើម្បីធ្វើការ login ជា User root ជាមួយ Terminal នៅក្នុង 11.04 យើងត្រូវធ្វើការកំណត់ពាក្យសម្ងាត់អោយ User root ជាមុនសិន ។

ខាងក្រោមនេះជាការកំណត់ពាក្យសម្ងាត់អោយ User root

ចូល Terminal ឬចុច Ctrl+Alt+T រួចវាយ

sudo passwd root

ត្រង់ password for kheang: ជាពាក្យសម្ងាត់អ្នកប្រើប្រាស់ kheang

Enter new UNIX password: សូមកំណត់ពាក្យសម្ងាត់អោយអ្នកប្រើប្រាស់ root

Retype new UNIX password: សូមវាយពាក្យសម្ងាត់ដែលបានកំណត់ម្តងទៀត

បន្ទាប់វាយ su

ពាក្យបញ្ជា su មានន័យថា super user គឺ root ហ្នឹងហើយ

ត្រង់ Password: សូមដាក់ពាក្យសម្ងាត់ដែរអ្នកបានកំណត់កាលពីមុន​