របៀប​ចែក​រំលែក អត្ថបទ​បង្ហាញ របស់​អ្នក​តាម​រយៈ​វិប​​ដោយ​ប្រើ Power Point 2010

Microsoft 2010 បាន​បញ្ចូល​លក្ខណៈ​ពិសេស​មួយ ដែល​អាច​ឲ្យ​យើង​ចែក​រំលែក អត្ថបទ​បង្ហាញ របស់​យើង​ទៅ​កាន់​នរណាម្នាក់តាម​រយៈ​វិប​ផ្ទាល់​តែ​ម្ដង ដែល​អាច​បើក​បាន​ជាមួយ កុំព្យូទ័រ និង Smartphone មួយ​ចំនួន។

របៀប​ប្រើ

នៅ​ពេល​អ្នក​បានរៀប​ចំ​អត្ថបទ​បង្ហាញ​របស់​អ្នក ចប់​សព្វ​គ្រប់​ហើយ​នោះ សូម​ចុច​លើ​ផ្ទាំង Slide Show ហើយ​ចុច​លើ Broadband Slide Show។

អ្នក​នឹង​ទទួល​បាន​ផ្ទាំង​មួយ​មក​ប្រាប់​បញ្ជាក់​អ្នក​ថា លុះ​ត្រា​តែ​អ្នក​មាន​គណនី Live ID ជា​មុន​សិន ទើប​អាច​ប្រើ Broadband Slide Show បាន។ បន្ទាប់​មក​ចុច​លើ Start Broadcast។

បន្ទាប់​មក​វា​នឹង​ធ្វើ​ការ​ផ្ទុក​ឡើង​នូវ​អត្ថបទ​បង្ហាញ​របស់​អ្នក ទៅ​ក្នុង​វិប។ យូរ ឬ ឆាប់​អាស្រ័យ​លើ​ទំហំ​អត្ថបទ​បង្ហាញ​របស់​អ្នក។

បន្ទាប់​មក​ទៀត អ្នក​នឹង​ទទួល​បាន​ផ្ទាំង​មួយ ដែលផ្ដល់​តំណ​ភ្ជាប់​ទៅ​កាន់​អត្ថបទ​បង្ហាញ​របស់​អ្នក ដែល​មាន​នៅ​លើ​វិប។ សូម​ចម្លង​តំណ​ភ្ជាប់​នេះ​ទុក​កុំ​ឲ្យ​បាត់។ ឬ អ្នក​អាច​ធ្វើការ​ផ្ញើ​មែល​ទៅ​កាន់​នរណា​ម្នាក់​ក៏បាន ហើយ​ប៊ូតុង​ផ្ញើ មាន​ស្រាប់​នៅ​ក្នុង​ផ្ទាំង​នេះ។

បន្ទាប់​មក​ទៀត អ្នក​នឹង​ទទួល​បាន​សារ​ដំណឹង​មួយ​ប្រាប់​ថា អ្នក​នឹង​មិន​អាច​ធ្វើ​ការ​កែ​ប្រែ​អត្ថបទ​បង្ហាញ​របស់​អ្នក​បាន​ទេ នៅ​ពេល​ផ្ទុក​ឡើង​រួច​ហើយ​នោះ។

នៅ​ពេល​អ្នក​ចុច​លើ ឬ បើក​តំណ​ភ្ជាប់​នោះ​នៅ​ក្នុង​កម្មវិធី​វិប​របស់​អ្នក អ្នក​នឹង​ទទួល​បាន​ដូច​រូប​ខាង​ក្រោម។

ដក​ស្រង់​ចេញ​ពី៖ http://www.howtogeek.com/61998/how-to-share-your-presentation-using-powerpoint-2010-through-the-web/