ប្ដូរ​រូបរាង GDM ក្នុង Ubuntu ជាមួយនឹង GDM Tweaker

ពាក្យ​ពេញ​គឺ GNOME Display Manager ហើយ​វា​គឺ​ជា​ទី​កន្លែង​មួយ​សម្រាប​ឲ្យ​យើង បំពេញ​ព័ត៌មាន​សមាជិក (User Account) ដើម្បី​ធ្វើ​ការ​ភ្ជាប់​ចូល​ទៅ​ប្រើ​ប្រាស់​ មួយ​ចំនួន​ដែល​ប្រើ​វា។ ក្រៅ​ពីនេះ​មាន​ដូច​ជា KDE Display Manager និង​មួយ​ចំនួន​ផ្សេង​ទៀត។

យើង​អាច​ធ្វើ​ការ​កែ​សណ្ឋាន​របស់ GDM ដោយ​ប្រើ​កម្មវិធី​ផ្សេងៗ។ ហើយ GDM Tweaker គឺ​ជា​កម្មវិធី​មួយ​បែប​ដែល​មាន​តួនាទី​ក្នុង​ការ​ប្ដូរ​រូប​ផ្ទៃ​ក្រោយ , រូបរាង និង រូប​តំណាង​ដែល​សម្រាប់​ប្រើ​នៅ​ក្នុង GDM ផង​ដែរ។

លោក​អ្នក​អាច​ធ្វើ​ការ​ដំឡើង​បាន​តាម​រយៈ PPA របស់ ។ ដូច្នេះ​សូម​ប្រើ​ពាក្យ​បញ្ជា​ដូច​ខាង​ក្រោម៖

sudo add-apt-repository ppa:madnessmike/madnessmike
sudo apt-get update
sudo apt-get install gdm-tweaker