Contify កំណត់​សណ្ឋាន Ubuntu 11.04 Unity បាន​យ៉ាង​ងាយ​ស្រួល

Contify គឺ​ជា​កម្មវិធី​មួយ​ដែល​ដំណើរ​ការ​លើ មាន​តួនាទី​ក្នុង​ការ​កំណត់​សណ្ឋាន (configuration) នូវ​ប្រព័ន្ធ និង​រូបរាង​នានានៅ​ក្នុង​នោះ។ Contify មាន​សមត្ថភាព​អាច​ធ្វើ​បាន​ដូច​ជា៖

  • កែ​សម្រួល Launcher ដូច​ជា​ប្ដូរ​ទំហំ
  • ប្ដូរ​គ្រាប់​ចុច​ផ្លូវ​កាត់ (Shortcut) សម្រាប់ Dash និង Command prompt
  • បន្ថែម ឬ បន្ថយ​ភាព​ស្រអាប់​នៃរបារ
  • បិទ និង បើក​ដំណើរ​ការ System Tray របស់​កម្មវិធី​ណា​មួយ
  • និង​ផ្សេងៗ​ទៀត

លោក​អ្នក​អាច​ធ្វើ​ការ​ទាញ​យក​វា​បាន​តាម​រយៈ ទីនេះ។ អ្នក​អាច​ទាញ​យក​កម្មវិធី​សម្រាប់​ដំឡើងគឺ .deb ឬ ក៏​ឯកសារ​ប្រភព (source) យក​មក​ដំឡើង​ក៏​បាន។ បើ​ពេល​អ្នក​ចុច​ដំឡើង .deb ហើយ​បើ​ឃើញ​ដូច​រូប​ខាង​ក្រោម សូម​អ្នក​ប្រុង​ប្រយ័ត្ន​បន្តិច ព្រោះ​អាច​នឹង​មាន​បញ្ហា​កើត​ឡើង។ ចុច​លើ Ignore and Install ដើម្បី​ដំឡើង។

បើ​អ្នក​ដំឡើង​តាម​រយៈ​ឯកសារ​ប្រភព​វិញ សូម​បើក​ថត​ដែល​ទាញ​​យក​រួច ហើយ​ចុច​ពីរ​ដង​លើ contify.py ហើយ​ចុច​លើ​ប៊ូតុង Run ដើម្បី​ដំណើរ​ការ​ដំឡើង។

ចំណែក​នៅ​ពេល​ដំឡើង​រួច ពេល​ដែល​អ្នក​បើក​កម្មវិធី​នេះ នឹង​ឃើញ​នូវ​ជម្រើស​២ ជម្រើស​នោះ​គឺ​ជា​រូបរាង​នៃ​កម្មវិធី​នេះ របៀប​ណា​មួយ​ដែល​អ្នក​ចូល​ចិត្ត។

ដក​ស្រង់​ចេញ​ពី៖ http://www.omgubuntu.co.uk/2011/05/confity-lets-you-configure-unity-easily/