ស្វែងយល់ពី Run Level របស់ Ubuntu

Run Level គឺជាការសិក្សាពីរបៀប boot របស់ប្រព័ន្ធប្រតិបត្តិការលីនុចដែលមានដូចជា Open Suse, Red hat, Federa, Cent OS, ជាដើម ។

ហើយ Run Level មានលេខកំណត់ចាប់ពីលេខ ១ ទៅ លេខ ៦ សំរាប់កំណត់ boot ។

អត្ថន័យនៃលេខរបស់ Run Level ដូចខាងក្រោម

  • 0 សំរាប់កំណត់បិទម៉ាស៊ីន (System Halt)
  • 1 សំរាប់កំណត់ប្រើបានតែមួយអ្នកប្រើប្រាស់ (Single user)
  • 2  សំរាប់កំណត់ប្រើបានច្រើនអ្នកប្រើប្រាស់ Full multi-user mode (Default)
  • 3 – 5 ដូចទៅនឹងលេខពីរដែរ
  • 6 សំរាប់ចាប់ផ្តើមម៉ាស៊ីនឡើងវិញ (System Reboot)

ចំពោះរបៀបកំណត់វិញគឺ ត្រូវប្រើតាម Terminal

ដំបូងសូមបើក Terminal ឬចុច Ctrl+Alt+T

រួចសរសេរកូដ sudo init 0

លេខ 0 គឺជាការកំណត់អោយបិទម៉ាស៊ីនកុំព្យូទ័រ ។ យើងកំណត់តាមលេខដែលខ្ញុំបាទរាប់រៀបខាងលើ

ទីតាំងរបស់ Run Level នៅក្នុង Ubuntu 11.04 គឺ

/etc/rc0.d Run level 0
/etc/rc1.d Run level 1
/etc/rc2.d Run level 2
/etc/rc3.d Run level 3
/etc/rc4.d Run level 4
/etc/rc5.d Run level 5
/etc/rc6.d Run level 6

រៀបចូលមើលទីតាំងរបស់ Run Level នៅក្នុង Ubuntu 11.04

ដំបូងយើងចូលជា root user សិន​

ចុច Alt + F2 រួចវាយ gksu nautilus

រួចចុចប៊ូតុង Run ហើយវាយលេខសម្ងាត់របស់អ្នក

ចូល​ File System -> etc

rc0.d, rc1.d, rc2.d, rc3.d, rc4.d, rc5.d, rc6.d ជា Run Level របស់ Ubuntu