Minitube កម្មវិធី​មើលវីដេអូ​ក្នុង Youtube

Minitube គឺ​ជា​កម្មវិធី​មួយ​ដែលអាច​ឲ្យ​យើង​ស្វែង​រក និង​មើល​វីដេអូ​នានា​ដែលមាន​នៅ​លើ ។ កម្មវិធី​នេះ​គឺ​ជា​ប្រភេទ​កម្មវិធី កូដ​បើក​ចំហ ដែល​យើង​អាច​យក​កូដ​គេ​មក​កែ​សម្រួល​ក៏បាន។ វា​មាន​ដំណើរ​ការ​នៅ​លើ , និង ហើយ​ប្រើ​បាន​ដោយ​ឥត​គិត​ថ្លៃ។ មក​ទល់​ពេល​នេះ Minitube បាន​ចេញ​ដល់​កំណែ​ទី ១.៤.៣ ហើយ។ លក្ខណៈ​ពិសេស​របស់​កម្មវិធី​នេះ​មាន​ដូច​ជា៖

  • ធ្វើ​ឲ្យ​កុំព្យូទ័រ​អ្នក​ស្រាល៖ Minitube ប្រើ CPU តិច ហើយ​ការ​ពារ​នូវ​គុណភាព​ថ្ម និង​រក្សា​ឲ្យ​លេបថប​របស់​អ្នក មាន​ភាព​ត្រជាក់។ នេះ​ក៏​ព្រោះ​តែ Minitube មិន​ប្រើ Flash Player ​ទេ។
  • គុណ​ភាព​ខ្ពស់៖ Minitube អាច​លេង​វីដេអូ HD ដែល​មាន​ទំហំ​ដល់​ទៅ 1080p ។ ដូច្នេះ​អ្នក​អាច​មើល​បាន​ពេញ​អេក្រង់ ហើយ​ច្បាស់​ថែម​ទៀត។
  • ងាយ​ស្រួល​ទាញ​យក៖ រាល់​វីដេអូដែល​យើង​ពេញ​ចិត្ត​នោះ យើង​អាច​ធ្វើ​ការ​ទាញ​យក​បាន​ភ្លាមៗ ដោយ​មិន​បាច់​ប្រើ​កម្មវិធី​ផ្សេង​ទៀត​ទេ។ វីដេអូ​ដែល​ទាញ​យក​មក គឺ​មាន​ជា​ប្រភេទ MPEG4។

ដូច្នេះ​យើង​ឃើញ​ថា Minitube ពិត​ជា​មាន​នូវ​សារៈ​ប្រយោជន៍​ជា​ច្រើន​មែន។ លោក​អ្នក​អាច​ធ្វើ​ការ​ទាញ​យក​បាន​នៅ ទីនេះ។ ចំពោះ​ប្រព័ន្ធ Linux វិញ​អាច​ធ្វើ​ការ​ដំឡើង​បាន​នៅ ទី​នេះ (បញ្ជាក់៖ សូម​ដំឡើង​តាម PPA)។