ពុម្ព​អក្សរ​ខ្មែរ​ថ្មី​ឈ្មោះ ខ្មែរ​ខាវ​អ៊ីដាង

ពុម្ពអក្សរ ខ្មែរ​ខាវអ៊‍ីដាង​នេះ ខ្ញុំ​យក​គំរូ​តាម​សៀវភៅ​ថ្នាក់​ទី ១ សម្រាប់​បង្រៀន​កុមារ​នៅ​ជំរំ​ខាវអ៊‍ីដាង ដែល​ខ្ញុំ​បាន​​ពី​​ប្លក​ ហនុមាន ។ ពុម្ពអក្សរ​នេះ ជា​ប្រភេទ​អក្សរ​សរសេរ​ដោយ​​ដៃ ប៉ុន្តែ​មាន​រចនាបថ​ស្រដៀង​នឹង​អក្សរ​ពុម្ព​ដែរ ។ ដោយសារ​វា​ជា​ប្រភេទ​អក្សរដៃ ខ្ញុំ​នៅ​រក្សា​លក្ខណៈ​ដើម​របស់​វា​ដោយ​អន្លើ ដូច​ជា​ពពួក​អក្សរ ក គ ភ…  ដែល​គួរ​មាន​​ទំហំ​ប៉ុន​គ្នា និង សក់​ដូច​គ្នា តែ​ខ្ញុំ​ពុំ​បាន​ធ្វើ​ដូច្នោះ​ទេ គឺ​នៅ​​រក្សា​រចនាបថ​ដើម​ខ្លះៗ ។ […]

បច្ចុប្បន្ន​នេះ​អក្សរ​ខ្មែរ​យូនីកូដ ពិត​ជា​មាន​សំទុះ​អភិវឌ្ឍ​មែន។ ត្រឹម​តែ​ប៉ុន្មាន​ខែ មាន​ផ្សាយ​ចេញ​នូវ​​ថ្មីៗ ប្លែកៗ ជា​ច្រើន។ ​នេះ​ជា​​ថ្មី​របស់​លោក ដែល​គាត់​បាន​គូស​ចេញ​ពី​សៀវភៅ ថ្នាក់​ទី១ សម្រាប់​បង្រៀន​កុមារ​នៅ​ជំរុំ ខាវ​អ៊ីដាង។ បើ​អ្នក​អ្នក​ចង់​បាន​ព័ត៌មា​ន​លម្អិត និង​ចង់​ទាញ​យក សូម​ចូល​ទៅ​កាន់ ទីនេះ