Tea Time កម្មវិធី​កំណត់​ម៉ោង​សម្រាប់ Unity

១០នាទី​ទៀត​ទឹក​ពុះ​ហើយ!

ជាមួយ​នឹង​កម្មវិធី Tea Time អ្នក​ប្រហែល​ជា​អស់​កង្វល់​ជាមួយ​នឹង​ពេល​ធ្វើ​ភារកិច្ច​ណា​មួយ​ហើយ។ Tea Time គឺ​ជា​កម្មវិធី​សម្រាប់​កំណត់​ម៉ោងថា សល់​ប៉ុន្មាន​នាទី​ទៀត ដល់​អ្នក​ត្រូវ​ធ្វើ​ភារកិច្ច​នោះ ដូច្នេះ​កម្មវិធី​នេះ​នឹង​ផ្ដល់​ដំនឹង​ជូន​អ្នក។

ពេលកម្មវិធីកំណត់ម៉ោងដំណើរការ នឹងមានបង្ហាញរបារដំណើរការ

១០នាទី​ទៀត​ត្រូវ​រៀប​ចំ​ខ្លួន​ទៅ​ជួប​មិត្ត​ភ័ក្ត្រ? គ្រាន់​តែ​ចុច បន្ថែម​ពេល​កំណត់​ថ្មី ហើយ​ចុច​ចាប់​ផ្ដើម​រាប់​ពេល ជា​ការ​ស្រេច។ ពិត​ជា​ងាយ​ស្រួល ហើយ​មាន​ផល​ប្រយោជន៍​ច្រើន។ ចាំ​អី​ទៀត? ម្ដេច​មិន​ទាញ​យក​ទៅ​ប្រើ សម្រាប់ របស់​អ្នក​ភ្លាម​ទៅ? 😀

បញ្ជីកំណត់ម៉ោងភារកិច្ច

ចុច​ទីនេះ​ដើម្បី​ទាញ​យក

ព័ត៌មាន​លម្អិត៖ http://www.rojtberg.net/419/intruducing-teatime/