ដំឡើង Screenlets Manager នៅក្នុង Ubuntu 11.04

Screenlets Manager គឺជាកម្មវិធីបន្ថែមមួយសំរាប់តុបតែងនៅលើ អេក្រង់​ខាង​មុខ របស់​ប្រព័ន្ធ​លីនុច។ ហើយ Screenlets ឥឡូវ​ក៏​ត្រូវ​បាន​អភិវឌ្ឍ​ឲ្យ​ដើរ​បាន​យ៉ាង​ស្រួល​ជាមួយ​នឹង 11.04។  ការដាក់ Screenlets នេះបានផ្តល់សោភណ្ឌ័ភាពមួយដែរនៅលើ Desktop នៅក្នុង

Screenlets Manager ត្រូវបានបង្កើតឡើងដោយលោក Rico Pfaus ។ លោក Rico Pfaus បានប្រើភាសា Python សំរាប់បង្កើត Screenlets Manager ។

នៅក្នុង Screenlets Manager ផ្តល់លក្ខណៈពិសេសដូចខាងក្រោម

  • RSS
  • អាកាសធាតុ / សីតុណ្ហភាព
  • ការ​ផ្ដល់​ដំណឹង​អំពី Gmail
  • ម៉ឺនុយ​កម្មវិធី
  • នាឡិកា​ឌីជីថល
  • រូបដើមឈើ
  • រូបតំណាងរបស់
  • ក្រដាសកំណត់សំគាល់ Sticknotes

យើងក៏បានទាញយកលក្ខណៈបន្ថែមទៀតបានផងដែរ ។

ខាងក្រោមនេះជារបៀបដំឡើង Screenlets Manager ដោយប្រើ PPA។ ដំបូងសូមបើក Terminal ឬចុច Ctrl+Alt+T

sudo apt-add-repository ppa:screenlets/ppa

sudo apt-get update

sudo apt-get install screenlets

ដើម្បីបើក screenlets សូមចូលតាមរបៀបខាងក្រោមនេះ

Applications -> Accessories -> screenlets

បន្ទាប់មកវានឹងបង្ហាញផ្ទាំងដូចខាងក្រោម

បើចង់បាន screenlets ណាមួយសូមចុចពីរដងលើរូបនោះ។

សូមមើលរូបភាពដែលខ្ញុំបានដាក់ screenlets ដូចខាងក្រោមនេះ

ចំណែកនៅក្នុង Microsoft Windows 7 គឺប្រើ gadgets សំរាប់ធ្វើជាកម្មវិធីបន្ថែមមួយសំរាប់តុងតែងនៅលើ Desktop ផង។

ប៉ុន្តែ gadgets នេះមានភ្ជាប់ស្រាប់ជាមួយ Microsoft Windows 7 តែម្តង។

ខាងក្រោមនេះជារបៀបបើក gadgets នៅក្នុង Microsoft Windows 7

បន្ទាប់មកនឹងបង្ហាញផ្ទាំងដូចខាងក្រោម

បើយើងចង់បាន gadgets ណាមួយសូមចុចពីរដងលើរូបណាមួយទៅជាការស្រេច។