លាក់ ឯកសារ ដោយប្រើកម្មវិធី Winrar ជាមួយនិងរូបភាពមួយសន្លឹក

ពិតជាចំលែកមែន អ្នកតែងតែប្រើកម្មវិធីផ្សេងៗសម្រាប់ការលាក់ឯកសារ តែពេលនេះខ្ញុំ សូមបង្ហាញពីការលាក់ឯកសារ ដោយប្រើកម្មវិធី និង File រូបភាពមួយ​សន្លឹក។ សូមអនុវត្តន៍ដូចជំហានដូចខាងក្រោម ៖

  • បង្កើត ថត​ឯកសារ ក្នុងផ្នែកណាមួយក្នុង ថាស​របស់អ្នក ហើយដាក់ឈ្មោះចិត្តរបស់អ្នក  (សម្រាប់ឧទាហរណ៍ Hide នៅទីតាំង C:\Hide\)
  • សូមជ្រើសរើសឯកសារ និងរូបភាព ណាដែលអ្នកចង់លាក់ ដាក់ក្នុងថត ​Hide នោះ ។ (ឧ ៖ documet.docx និងរូបភាព Pic.jpg)

  • ធ្វើឯកសារទាំងអស់ដែលអ្នកចង់លាក់នោះទៅជា File Rar (ឧ ៖ document.rar)
  • បើក Command Prompt  (Start > Run > cmd ) ហើយវាយពាក្យទៅទីតាំង (​cd C:\Hide\ )
  • វាយពាក្យ copy /b pic.jpg + hide.rar picture.jpg

  • អ្នកនិងទទួលបានឯកសាររូបភាពមួយថ្មីមានឈ្មោះថា Picture.jpg តែតាមពិតវាជា File rar សោះ

  • អ្នកចង់យកមកប្រើការវិញគ្រន់តែពន្លា ក្នុងកម្មវិធី Winrar វិញ ជាការស្រេច