ស្វែងយល់ពី Desktop Environment

Desktop Environment គឺ​ជា​រូប​រាង​នៃ​អេក្រង់​ខាង​មុខ ដែល​មាន​ប្រើ​ស្ទើរ​តែ​គ្រប់​ប្រព័ន្ធ លីនុច ដូច​ជា៖ , Fedora ជា​ដើម។ ហើយ រូបរាង​អេក្រង់​ខាង​មុខ​នេះ មាន​ច្រើន​ប្រភេទដូច​ជា៖ GNOME, KDE, Unity និង​មួយ​ចំនួន​ផ្សេង​ទៀត។ ខាង​ក្រោម​នេះ​ខ្ញុំ​សូម​ណែនាំ​ជូន នូវ​រូបរាង​អេក្រង់​ខាង​មុខ ដែល​មានប្រជាប្រិយ​ភាព​ក្នុង​ពិភព លីនុច។

GNOME (GNU Networking Object Model Environment)

GNOME គឺជា Desktop ដែលមានប្រជាប្រិយភាពជាងគេ ហើយឥឡូវនេះបានចេញជំនាន់ថ្មីគឺ ៣.០ (ចេញនៅថ្ងៃ ៦ ខែមេសា​, ឆ្នាំ២០១១) ។ GNOME ត្រូវបានអភិវឌ្ឍន៍ដោយ GNOME community ដោយប្រើ GTK framework ។ ហើយវាមានប្រជាប្រិយភាពជាមួយ Fedora ។

ខាងក្រោមនេះជារូបភាពជា GNOME 2.32 Desktop របស់ Ubuntu

KDE (K Desktop Environment)

KDE គឺជា Linux Desktop មួយទៀតដែលមានប្រជាប្រិយភាពផងដែរ (free and released under LGPL) ដែលបង្កើតដោយ Qt framework ។

ដែលភាគច្រើនគេប្រើ KDE ជាមួយ Open Suse និង Red hat ។

ខាងក្រោមនេះជារូបភាពជា KDE Desktop របស់ Ubuntu

Unity

Unity គឺជា Linux Desktop ថ្មីមួយដែលត្រូវបានអភិវឌ្ឍន៍ឡើងដោយ Canonical ។ ហើយក៏បានបញ្ចូលជា Desktop Environment របស់ Ubuntu 11.04 នេះផងដែរ​ ។

ខាងក្រោមនេះជារូបភាពជា Unity Desktop របស់​ Ubuntu 11.04

ឯកសារយោង

http://blog.sudobits.com/2011/04/26/gnome-vs-unity-vs-kde/