ចង់​កែ​សម្រួល​ឯកសារ​ប្រព័ន្ធក្នុង Ubuntu? (File System)

ប្រើ​នូវ​កម្មវិធីមួយ​ឈ្មោះ Nautilus សម្រាប់​ធ្វើ​ការ​រុក​រក ស្រាវ​ជ្រាវ ឯកសារ​នានា​ដែល​មាន​នៅ​ក្នុង​ថាស​រឹង (Hard Disk) របស់​អ្នក។ នៅ​ពេល​យើង​បើក​កម្មវិធី​នេះ​ឡើង មើល​ទៅ​ផ្នែក​ខាង​ស្ដាំ យើង​នឹង​ឃើញ​ថត​មួយ​ឈ្មោះ​ថា “File System”។ យើង​អាច​ចូល​មើល​ក្នុង​ថត​នោះ​បាន ក៏​ប៉ុន្តែ​យើង​មិន​អាច​ធ្វើ​ការ​កែ​សម្រួល​ក្នុង​ថត​នោះ​បាន​ទេ។ ដូច្នេះ​តើ​ធ្វើ​ដូចម្ដេច​ដើម្បី​ចូល​កែ​សម្រួល​បាន​ទៅ?

យើង​ត្រូវ​ប្រើ​ពាក្យ​បញ្ជា (command line) មួយ​គឺ gksu ។ សូម​អនុវត្ត​តាម​ខាង​ក្រោម៖

១. សូម​ចុច alt+f2 ហើយ​វាយ “gksu nautilus”

២. សូម​វាយ​ពាក្យ​សម្ងាត់

៣. នៅ​ពេល​នេះ​អ្នក​អាច​ប្រើ​ប្រាស់​ថត File System បាន​ហើយ។ អ្នក​អាច​កែ​សម្រួល​បាន​តាម​ចិត្ត។ តែ​កុំ​ចេះ​តែ​លុប ឬ កែ​អី​ណា ប្រយ័ត្ន​ប្រព័ន្ធ​ទាំង​មូល​លែង​ដើរ។ 🙂

រចនាសម្ព័ន្ធនៃថតប្រព័ន្ធនេះគឺរបស់


អាន​ផង​ដែរ៖