ពុម្ព​អក្សរ Hanuman ធ្វើ​ឲ្យ​អក្សរ​យូនីកូដ​ខ្មែរ​លើ Mac OS X បង្ហាញ​បាន​យ៉ាង​ត្រឹម​ត្រូវ

ដំបូង​សូម​អរគុណ ភូធន ដែល​បាន​ផ្ដល់​ដំណឹង និង​ផ្ដល់​រូប​ភាព។

ដូច​ដែល​លោក​អ្នក​បាន​ដឹង​ស្រាប់​ហើយ Hanuman គឺ​ជា​ប្រភេទ​​ថ្មី ដែល​លោកពូ ដាញ់ ហុង បាន​បង្កើត​ឡើង​សម្រាប់​ប្រើ​ក្នុង Google Font API។ ហើយ​​ថ្មី​នេះ​មាន​ការ​កែ​សម្រួល​យ៉ាង​ច្រើន​ផង​ដែរ គឺ​ប្រព័ន្ធ​នៃ​​នេះ​ខុស​ពី Kh និង Khmer OS ស្ទើរ​តែ​ទាំង​ស្រុង។ ​នេះ​មាន​កំពស់​ប៉ុន​អក្សរ​អង់គ្លេស ហើយ​ដើរ​លើ Windows, Linux អី​បានយ៉ាង​ស្រួល។ ក៏ប៉ុន្តែ​យើង​មិន​ទាន់​បាន​ដឹង​ថា តើ​ដើរ​លើ X ស្រួល​ដែរ​ឬយ៉ាង​ណា​នោះ​ទេ។ ដូច្នេះ​ហើយ​ខ្ញុំ​នឹង​បង្ហាញនៅ​ខាង​ក្រោម​នេះ។

ពុម្ព​អក្សរប្រភេទ Kh និង Khmer OS ដើរ​មិន​ល្អ​ទាល់​តែ​សោះ​នៅ​លើ ក៏ប៉ុន្តែ​ចំពោះ Hanuman វិញ​គឺ​បង្ហាញ​អក្សរ​ខ្មែរ​លើ បាន​យ៉ាង​ល្អ។ សូម​មើល​រូប​ខាង​ក្រោម៖

នៅលើគេហទំព័រ

ដើរបានយ៉ាងល្អនៅគ្រប់ទីកន្លែង

ដូច្នេះ​លោក​អ្នក​នៅ​ពេល​នេះ​អាច​អាន​អក្សរ​ខ្មែរ បាន​យ៉ាង​ត្រឹម​ត្រូវ ហើយ​ស្អាត​ថែម​ទៀត​ផង លែង​ពិបាក​ចិត្តថា​អក្សរ​ដើរ​មិន​ត្រូវ និង​បាត់​ដៃ​ជើង​ដូច​មុន​ទេ។ រីករាយ​ទាំង​អស់​គ្នា ក្នុង​ការ​អភិវឌ្ឍ​ឲ្យ​អក្សរ​ខ្មែរ ដើរ​បាន​គ្រប់​ទី​កន្លែង។ 🙂

ទាញ​យក​ពុម្ព​អក្សរ Hanuman ទៅ​ដំឡើង៖