Jetpack ធ្វើឲ្យ WordPress ផ្ទាល់​ខ្លួន​របស់​អ្នក ឲ្យ​មាន​លក្ខណៈ​ពិសេស​របស់ WordPress.com

គឺ​ជា​ប្រព័ន្ធ​គ្រប់​គ្រង​មាតិកា​គេហទំព័រ ដែល​យើង​អាច​ទាញ​យក​ទៅ​ដំឡើង​ប្រើ​សម្រាប់​គេហទំព័រ​របស់​យើង (http://wordpress.org)។ ក្រៅ​ពី​នេះ WordPress បាន​បង្កើត​នូវ​សេវាកម្ម​មួយ​ទៀត​គឺ WordPress Blog ដែល​អនុញ្ញាត​ឲ្យ​អ្នក​រាល់​គ្នា ចុះ​ឈ្មោះ​ប្រើ​ធ្វើ​ជា​កំណត់​ហេតុ​បណ្ដាញ ដូច​ជា​ការសរសេរ​ពី​កំណត់​ហេតុ​ផ្ទាល់​ខ្លួន, ផ្សាយ​អំពី​អ្វី​មួយ ដែល​យើង​អាច​ធ្វើ​ការ​ចុះ​ឈ្មោះ​បាន​នៅ http://wordpress.com ។

Jetpack គឺ​ជា​​មួយ (Plugin) ដែល​បាន​បង្កើត​ឡើង​សម្រាប់ WordPress ផ្ទាល់​ខ្លួន (wordpress.org) ដើម្បី​ឲ្យ WordPress ផ្ទាល់​ខ្លួន​របស់​យើង​មាន​លក្ខណៈ​ពិសេស​ដូច​ទៅ​នឹង WordPress Blog។ តើ​ហេតុ​អី​បាន​យើង​ចាំ​បាច់​ដំឡើង​ធ្វើ​អី?

WordPress ផ្ទាល់​ខ្លួន ដែល​យើង​ទាញ​យក​ទៅ​ដំឡើង មិន​មាន​លក្ខណៈ​ពិសេស​៖ ស្ថិតិ​ចូល​មើល, តំណ​ខ្លី (shortlink), ការ​សរសេរ​រូប​មន្ត​គណិត, ផ្ទាំង Twitter, ការ​ចែក​រំលែក និង​ផ្សេងៗ​ទៀតទេ។ ដូច្នេះបើ​យើង​ដំឡើង Jetpack យើង​នឹង​ទទួល​បាន​នូវ​លក្ខណៈ​ពិសេស​ទាំង​អស់​នោះ។ Jetpack ជា​កម្មវិធី​ដ៏​ល្អ​មួយ ដែល​ផ្ដល់​នូវ​ភាព​ងាយ​ស្រួល​មួយ​ទៀត​ដល់​ការ​គ្រប់​គ្រង WordPress របស់​អ្នកថែម​មួយ​កម្រិត​ទៀត។

លោក​អ្នក​អាច​ធ្វើ​ការ​ទាញ​យក និង អាន​ព័ត៌មានបន្ថែម​នៅ ទីនេះ