Wine Trick បញ្ចូល​​ហ្គេម​ XP ក្នុង Ubuntu

លោក​អ្នក​ធ្លាប់​បាន​ស្គាល់​ហើយ​កម្ម​វិធី Wine ដែល​បាន​អនុញ្ញាតិ​ឲ្យ​កម្ម​វិធី​របស់​ប្រព័ន្ធ​ប្រតិបត្តិ​ការ អ៊ិច​ភី () មក​ដំណើរ​ការ​លើ​ប្រព័ន្ធ​ប្រតិបត្តិ​ការ អ៊ូប៊ុន​ទូ ()​។ ហើយ​​នៅ​ក្នុង Wine ជំនាន់​ថ្មី​នេះ​បាន​ភ្ជាប់​មក​ជា​មួយ​នូវ​កម្ម​វិធី​មួយ​ទៀត​ដែល​បាន​ជួយ​ឲ្យ​យើង​បញ្ចូល​​​ធំ​ៗ​ជា​ច្រើន ដូច​ជា World of War Caraft ។ល។

កាល​ពី​ជំនាន់​មុន​លោក​អ្នក​ពិត​ជា​ធ្លាប់​បាន​ស្គាល់​ហើយ​ថា​កម្ម​វិធី Wine មាន​សមត្ថភាព​អាច​បញ្ចូល​កម្ម​វិធី​របស់​ ប្រព័ន្ធ​ប្រតិបត្តិ​ការ អ៊ិច​ភី ប៉ុន្តែ​វា​ក៏​មាន​ការ​លំបាក​មួយ​ចំនួន​ធំ​ក្នុង​ការ កំណត់​នានា ដើម្បី​ឲ្យ​វា​ដំណើរ​ការ​បាន​ស្រួល​។

ចូល​មក​ដល់​ជំនាន់​ថ្មី​នេះ​ វា​បាន​ភ្ជាប់​មក​នូវ​កម្ម​វិធី (Install an app) និង​ល្បែង​កម្សាន្ត (Install a game) និង​កម្ម​វិធី​រចនា (Install a benchmark)​ ផ្សេង​ៗ​ទៀត​នៅ​ក្នុង កម្ម​វិធី Wine Trick ។

-កម្ម​វិធី​នៅ​ក្នុង Wine Trick រួម​មាន​ដូច​ជា​កម្មវិធី 7zip , CMake 2.8 , Standard RGB Color Profile , 4.o ,Media Player Classic ,Ms Office 2003 និង 2007 Professional , Ms Visual C++ 2005 Express និង Trail និង Safari ។ល។
-កម្ម​វិធី​រចនា (Install a benchmark)​ រួម​មាន​ដូច​ជា​កម្ម​វិធី 3D Mark 03 ,05,2000 , 2001 និង wglgear ។ល។
-ល្បែង​កម្សាន្ត (Install a game) រួម​មាន​ដូច​ជា Call of Duty , Crysis , Darkness Within 2 ,Diablo II , Dragon Age , Fifa 11 , Heroes of Newerth , Heroes of Orcs , Harry Porter, Men of War ,World of Goo , World of WarCraft ។ល។

ដើម្បី​បញ្ចូល​កម្ម​វិធី ល្បែង​កម្សាន្ត និង កម្មវិធី​រចនា​ទាំង​អស់​ខាង​លើ និង​ជា​ច្រើន​ផ្សេង​ទៀត​ទៅ​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិ​ការ អ៊ូប៊ុនទូ គឺ​លោក​អ្នក​គ្រាន់​តែ​ចូល​ទៅ​កាន់ Wine Trick រួច​ជ្រើស​យក​ប្រភេទ​របស់​វា​ ជា​កម្ម​វិធី​ទូទៅ កម្មវិធី​រចនា ឬ​ល្បែង​កម្សាន្ត រួច​ជ្រើស​រើស​អ្វី​ដែល​លោក​អ្នក​ចង់​បញ្ចូល​រួច​ចុច​ បញ្ចូល (Install) ជា​ការ​ស្រេច​។

ដើម្បី​បញ្ចូល​កម្ម​វិធី Wine Trick លោក​អ្នក​អាច​មាន​វិធី ២​ យ៉ាង​ងាយ​ៗ​ដើម្បី​តម្លើង​វា​ ៖
១.ការ​តម្លើង​តាម​ស្ថានីយ៍​បញ្ជា (Terminal)
ដោយ​វាយ​ពាក្យ​ថា sudo apt-get install wine
មាន​ន័យ​ថា លោក​អ្នក​ប្រើ​ឈ្មោះ​ជា​ម្ចាស់​ ចង់​បញ្ចូល​​កញ្ចប់​កម្មវិធី​ Wine មក​ក្នុង​កញ្ចប់​កម្ម​វិធី​​របស់​ប្រព័ន្ធ (Aptitude) ។

២.ការ​តម្លើង​តាម​​មជ្ឈមណ្ឌល​កម្ម​វិធី (Software Center)
គ្រាន់​តែ​ចូល​ទៅ​កាន់​ ​​មជ្ឈមណ្ឌល​កម្ម​វិធី រួច​វាយ​នៅ​លើ​ប្រអប់​ស្វែង​រក​ថា Wine នោះ​លោក​អ្នក​នឹង​ឃើញ​កម្ម​វិធី​មួយ​ឈ្មោះ​ថា WineTricks រួច​លោក​ចុច បញ្ចូល (Install) ជា​ការ​ស្រេច​។

សូម​រីក​រាយ​ជា​មួយ​​ល្បែង​កម្សាន្ត​​ដ៏​ល្បី​ៗ​របស់​ ប្រព័ន្ធ​ប្រតិបត្តិ​ការ អ៊ិច​ភី នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិ​ការ អ៊ូប៊ុន​ទូ តាម​រយ: Wine Trick ។