តើ​ប្រព័ន្ធ​ប្រតិបត្តិការ​ទូរស័ព្ទ​មួយ​ណា ដែល​ទទួល​ការ​ពេញ​និយម​ពី​សំណាក់​អ្នក​ប្រើ នៅ​កម្ពុជា?

កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ IT4U បាន​ដាក់​ការ​ស្ទង់​មតិ​ពី​សំណាក់​បង​ប្អូន​ជនជាតិ​ខ្មែរ​ដែល​ប្រើ អំពី​ប្រព័ន្ធ​ប្រតិបត្តិការ​ដែល​ពួក​គាត់​ចូល​ចិត្ត។ ចំនួន​ប្រព័ន្ធ​ដែល​ដាក់​ឲ្យ​ជ្រើស​រើស​មាន​ដូច​ជា៖

  • iOS
  • Windows Mobile
  • MeeGo
  • Symbian
  • និង​ប៉ុន្មាន​ផ្សេងទៀត

(មើល​រូប​ខាង​ស្ដាំ)

ឃើញ​ថា​​ប្រព័ន្ធ Android មាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​បង​ប្អូន​ជន​ជាតិ​ខ្មែរ។ ដូច្នេះ Android មិន​ថា​តែ​ពេញ​និយម​នៅ​ប្រទេស​ក្រៅ​ទេ សូម្បី​តែ​ក្នុង​ប្រទេស​កម្ពុជា​ក៏​មាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ផង​ដែរ។