ចង់​លេង Game Boy Advance នៅ​លើ Linux ដែរ​ទេ?

Game Boy ជា​ប្រភេទ​ឧបករណ៍​​ម្យ៉ាង ដែល​អាច​លេង​ដោយ​ដោត​កាសែត​ចូល។ តែ​បើ​យើង​មិន​បាន​ទិញ​ឧបករណ៍​នោះ​លេង​ទេ យើង​ក៏​អាច​លេង​បាន​តាម​រយៈ​កុំព្យូទ័រ​យើង​ដែរ។ នៅ​លើ Windows យើង​ប្រើ​កម្មវិធី​ឈ្មោះ Visual Boy Advance។ តែ​ចំណែក​ក្នុង Linux វិញ​ក៏​មាន​កម្មវិធី​សម្រាប់​លេង​ដែរ មាន​ឈ្មោះ​ថា VBA-M។ ហើយ​មាន​ដំណើរ​ការ​បាន​យ៉ាង​ងាយ​ស្រួល។

អ្នក​អាច​ដំឡើង​បាន​តាម​រយៈ ទីតាំង​ផ្ទុក (Repository) របស់ Playdeb។ សូម​អនុវត្ត​តាម​ខាង​ក្រោម៖

១. សូម​បើក​ស្ថានីយ​បញ្ជា (Terminal) ហើយ​វាយ​ពាក្យ​បញ្ជា៖

sudo apt-add-repository "deb http://archive.getdeb.net/ubuntu natty-getdeb games"

wget -q -O- http://archive.getdeb.net/getdeb-archive.key | sudo apt-key add -
sudo apt-get update

២. ក្រោយ​ពី​បន្ថែម​ទីតាំង​ផ្ទុក​រួច​ហើយ សូម​វាយ​ពាក្យ​បញ្ជា​ខាង​ក្រោម ដើម្បី​ដំឡើង​កម្មវិធី VBA-M៖

sudo apt-get install gvbam

៣. អ្នក​ក៏​អាច​ធ្វើ​ការ​ដំឡើង​បាន​តាម​រយៈ មជ្ឈមណ្ឌល​កម្មវិធី ផង​ដែរ ដោយ​វាយ​ពាក្យ​ស្វែង​រក៖ Nintendo Game Boy Advance

នៅ​ពេល​នេះ អ្នក​អាច​លេង Game Boy លើ លីនុច របស់​អ្នក​បាន​យ៉ាង​ងាយ​ស្រួល 😀