អក្សរ​ខ្មែរ​ក្នុង Google Chrome/Chroimum លើ Ubuntu មាន​បញ្ហា​ឬ?

ហេតុអីបានពិបាកអានម្ល៉េះ?

កម្មវិធី​បើក​គេហទំព័រ និង Chromium ជា​កម្មវិធី​ដែល​ត្រូវ​បាន​អភិវឌ្ឍ​ដោយក្រុម​ហ៊ុន ហើយ​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​ដោយ​សេរី យ៉ាង​ទូលំទូលាយ។ ហើយ​កម្មវិធី​នេះ​ទៀត​សោត មាន​ដំណើរ​ការ​នៅ​លើ MacOSX, Windows និង

ឃើញ​ថា​អក្សរ​ខ្មែរ​ដើរ​យ៉ាង​ល្អ​ក្នុង /Chromium ទាំង​ក្នុង MacOSX និង Windows។ តែ​ចម្លែក​តែ​ក្នុង Linux (ដូច​ជា ជា​ដើម) តើ​ហេតុ​អី​បាន​ជា​ដើរ​អក្សរ​ខ្មែរ​មិន​ស្រួល? នៅ​ក្នុង​កម្មវិធី​បើក​គេហទំព័រ​និមួយៗ គេ​បាន​បង្កើត​ប្រព័ន្ធ​បង្ហាញ​ (អង់គ្លេស Font Rendering) រៀងៗខ្លួន ទាំង , , Safari, Google Chrome/Chroimum។

ដូច្នេះ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ ខ្ញុំ​សូម​ឲ្យ​អ្នក​រាល់​គ្នា​ដំឡើង​ពុម្ព​អក្សរ Hanuman ដែល​ជា​ពុម្ព​អក្សរ​បង្កើត​ដោយ​លោក​ពូ ដាញ់ ហុង ហើយ​បាន​ដាក់​ឲ្យ​ប្រើ​មុន​ដំបូង​គេ​ក្នុង Google Font API ខ្មែរ។ សូម​ចុច​ទាញ​​យក​ពុម្ព​អក្សរ Hanuman នៅ​ទីនេះ

បន្ទាប់​ពី​ដំឡើង​រួច​សូម​បើក​កម្មវិធី Google Chrome/Chromium របស់​អ្នក បន្ទាប់​មក​ទៀត

  • ចុច​លើ​រូប​កូន​សោរ (នៅជួរ​លើកៀន​ខាង​ស្ដាំ)
  • រើស​យក Preferences -> Under the hood -> Change fonts and language settings
  • ប្ដូរ​ពុម្ព​អក្សរ​ក្នុង​ជម្រើស៖ Serif Fonts និង Sans-Serif Fonts ទៅ​ជា Hanuman ទាំង​ពីរ

អ៊ីយ៉ា! មើលឃើញស្រួលហើយ!

ពេល​នេះ​អ្នក​អាច​ប្រើកម្មវិធី Google Chrome លើ Ubuntu ជាមួយ​នឹង​អក្សរ​ខ្មែរ​បាន​យ៉ាង​ស្រួល។ 🙂