បក​ប្រែ​ពាក្យ​បរទេស​នៅ​លើ Firefox ភ្លាមៗ មក​ជា​ភាសា​ខ្មែរ

ចង់​ងាយ​ស្រួល​ក្នុង​ការ​បក​ប្រែ​ពាក្យ​បរទេស ដែល​ឃើញ​ក្នុង​គេហទំព័រ មក​ជា​ភាសា​ខ្មែរ​ឬ?

នៅ​ពេល​ថ្មីៗ​នេះ​គេហទំព័រ Veayo.com បាន​ដាក់​ផ្សាយនូវ​កម្មវិធី​បន្ថែម (add-on) មួយ​ថ្មី​មាន​ឈ្មោះ​ថា Any Language to Khmer Translator ដែល​មាន​តួនាទី​ក្នុង​ការ​បក​ប្រែ​ពាក្យបរទេស​ណា​មួយ ដែល​យើង​ឃើញ​ក្នុង​គេហទំព័រ មក​ជា​ភាសា​ខ្មែរ​បាន​ភ្លាមៗ។ កម្មវិធី​នេះ​ពិត​ជា​មាន​ភាព​ងាយ​ស្រួល​ណាស់ ក្នុង​ការ​បក​ប្រែ ដោយ​គ្រាន់​តែ​អូស​លើ​ពាក្យ​ណាមួយ ហើយ​ចុចខាង​ស្ដាំ​លើ​ពាក្យ​នោះ រួច​រើស​យក Khmer Dictionary ពេល​នោះ​ផ្ទាំង​បក​ប្រែ នឹង​លោត​មក​តែ​ម្ដង។ នេះ​ជា​កម្មវិធី​ថ្មី​មួយ ដែល​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​ប្រជាជន​ខ្មែរ​ទូទៅ ក្នុង​ការ​បក​ប្រែ​ពាក្យ​ដែល​គិត​ថា​ខ្លួន​មិន​ដឹង ឬ​ដឹង​ហើយ​តែ​មិន​ច្បាស់។

 

បកពីអង់គ្លេសមកខ្មែរ

នា​ពេល​បច្ចុប្បន្ន កម្មវិធី​នេះ​បាន​ចេញ​ដល់​កំណែ​សាក​ល្បង ១.៣ ហើយ។ អាច​ដំណើរ​ការ​បាន​នៅ​លើ ចាប់​ពី​កំណែ 1.0 – 4.2a1pre ។ អ្នក​អាច​ដំឡើង​ប្រើ​បាន​នៅ ទីកន្លែង​នេះ

បកពីចិនមកខ្មែរ

ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ណាស់ នៅ​ពេល​បាន​ឃើញ​ប្រភេទ​កម្មវិធី​ល្អៗ​បែប​នេះ ត្រូវ​បាន​ដាក់​ឲ្យប្រើ​យ៉ាង​ទូលំ​ទូលាយ ហើយ​មាន​ភាព​ងាយ​ស្រួល។ សង្ឃឹម​ថា​នៅ​ថ្ងៃ​ខាង​មុខ នឹង​មាន​នូវ​កម្មវិធី​ល្អៗ​ជា​ច្រើន​ទៀត ដែល​បង្កើត​ដោយ​ខ្មែរ និង​សម្រាប់​ខ្មែរ។ 🙂

អត្ថបទ​ទាក់​ទង៖