NTM ឧបករណ៍​គ្រប់​គ្រង​ចរាចរ​ណ៍អ៊ីនធើណិត​របស់​អ្នក នៅ​លើ Linux

NTM ពាក្យ​ពេញ​គឺ Network Traffic Monitor មាន​ន័យ​ថា ឧបករណ៍​គ្រប់​គ្រង​ចរាចរណ៍​អ៊ីនធើណិត (ចរាចរណ៍៖ ជា​ដំណើរ​ទៅ​មក ចុះ​ឡើង)។ NTM ត្រូវ​បាន​បង្កើត​ដោយ​លោក​ម្នាក់​ឈ្មោះ Luigi Tullio ដែល​ជា​ជនជាតិ អ៊ីតាលី នៅ​ពាក់​កណ្ដាល​ឆ្នាំ​២០១០ ហើយ​គាត់​បាន​បង្កើត​វា​ឲ្យ​ដំណើរ​ការ​បាន​យ៉ាង​ស្រួល​នៅ​លើ ។ NTM មាន​លក្ខណៈ​ពិសេស​ដូច​ជា៖

  • កំណត់​ដោយ​ផ្អែក​លើ កម្រិត​ទំហំ​ប្រើ​ប្រាស់ (Space)
  • កំណត់ដោយ​ផ្អែក​លើ ពេល​វេលា
  • កំណត់ដោយ​ផ្អែក​លើ ថិរវេលា (Time slot)
  • ទាញ​យក​ទិន្នន័យ​ចរាចរណ៍​ចាស់ៗ​ទុក
  • របាយការណ៍​នៃ​ការ​ប្រើ​ប្រាស់ សរុប និង ប្រចាំ​ថ្ងៃ
  • ផ្ដាច់​ការភ្ជាប់​អ៊ីនធើណិត​ដោយ​ស្វ័យ​ប្រវត្តិ ពេល​ប្រើ​ដល់​កម្រិត​កំណត់
  • កំណត់​ចំណុច​បង្ហាញ (Interface)
  • មាន​ភ្ជាប់​មក​ជាមួយ​ភាសា​ខ្មែរ

ម្យ៉ាង​វិញ​ទៀត រាល់​ការ​កំណត់ (ទំហំ​ប្រើ, ពេលវេលា, ថិរវេលា) យើង​អាច​បិទ​ឬ​បើក​ការ​កំណត់​ណាមួយ​តាម​តែ​អ្នក​ចូល​ចិត្ត។ តែ​នៅ​អ៊ីនធើណិត​នៅ​ខ្មែរ​យើង តែង​គិត​តាម​ទំហំ​ប្រើ​ប្រាស់។

នៅ​ពេល​បច្ចុប្បន្ន NTM បាន​ចេញ​ដល់​កំណែ​ទី ១.២.៤ ដែល​បាន​ធ្វើ​ឲ្យ​ដើរ​ស្រួល​ជាមួយ​នឹង Unity របស់ 11.04។ អ្នក​អាច​ធ្វើ​ការ​ទាញ​យក​បាន​នៅ ទីនេះ ចំពោះ​គេហទំព័រ​ដើម​សូម​ចូល ទីនេះ

បើ​អ្នក​ចង់​ប្រើ​ជា​ភាសា​ខ្មែរ ជា​ដំបូង​ត្រូវ​ប្រាកដ​ថា អ្នក​បាន​កំណត់​ប្រព័ន្ធ​ទាំង​មូល​ទៅ​ជា​ភាសា​ខ្មែរ។ តែ​បើ​អ្នក​មិន​បាន​កំណត់​ទៅ​ជា​ភាសា​ខ្មែរ​សម្រាប់​ប្រព័ន្ធ​ទាំង​មូល​ទេ អ្នក​អាច​ឲ្យ​កម្មវិធី​នេះ​ប្រើ​ជា​ភាសា​ខ្មែរ​តែ​ឯង​ក៏​បាន។ សូម​អនុវត្ត​តាម​ខាង​ក្រោម៖

១. បង្កើត​ថត​មួយ​ឈ្មោះ bin ទៅ​ក្នុង​ថត home

២. បង្កើត​ឯកសារ​សំណេរ​ថ្មី​មួយ ហើយ​ដាក់​ឈ្មោះ​ថា ntm

៣. បើក​ឯកសារ​សំណេរ​នោះ​ឡើង ហើយ​បញ្ចូល​កូដ​ខាង​ក្រោម៖

#! /bin/bash
LANGUAGE=km /usr/bin/ntm

៤. បន្ទាប់​មក​រក្សា​ទុក ហើយ​ចុច​ស្ដាំ​លើ​ឯកសារ​នោះ រួច​រើស​យក Properties ចុច​លើ​ផ្ទាំង Permission ហើយ​ធីក​យក Allow executing file as program ហើយ​ចុច Close

៥. ភ្ជាប់​ចេញ (logout) ឬ ចាប់​ផ្ដើម​កុំព្យូទ័រ ឡើង​វិញ ពេល​នោះ​អ្នក​នឹង​ឃើញ​កម្មវិធី​នោះ​ជា​ភាសា​ខ្មែរ

ចំពោះ​កញ្ចប់​ភាសា​ខ្មែរ​ថ្មី ដែល​ខ្ញុំ​បាន​កែ​សម្រួល​ឲ្យ​ល្អ​ជាង​មុន អ្នក​អាច​ទាញ​យក​បាននៅ ទីនេះ។ ចំពោះ​របៀប​បញ្ចូល​ភាសា​ខ្មែរ​ថ្មី៖

១. ចុច alt+f2 ហើយ​វាយ gksu nautilus

២. វាយ​ពាក្យ​សម្ងាត់

៣. សូម​ចូល File System -> usr -> share -> locale -> km -> LC_MESSAGES

៤. ចម្លង​កញ្ចប់​ភាសា​ខ្មែរ​ថ្មី ទៅ​ដាក់​នៅ​ទីនោះ