QtQr កម្មវិធី​បង្កើត QrCode រហ័ស​នៅ​ក្នុង Ubuntu

បង្កើតកូដ

កម្មវិធី QtQr មួយ​នេះ​ត្រូវ​បាន​បង្កើត​មក​ភ្ជាប់​មក​ជាមួយ​លក្ខណៈ​ពិសេស​ដូច​ជា ការ​បង្កប់៖

  • អក្សរ
  • URL
  • អ៊ីមែល
  • លេខ​ទូរស័ព្ទ
  • និង​ធ្វើ​ការ​បក​ស្រាយ

ដូច្នេះ​យើង​អាច​បង្កើត​ក៏​បាន ហើយ​យើង​អាច​ឲ្យ​កម្មវិធី​នេះ​បក​ស្រាយ​រូប QrCode នោះ​ក៏បាន។ ការ​បក​ស្រាយ QrCode នេះ​យើង​អាច​ធ្វើ​បាន​តាម​រយៈ រូបភាព​ដែល​មាន​ក្នុង​ថាស​ម៉ាស៊ីន​ស្រាប់ ឬ បក​ស្រាយ​ពី WebCam ផ្ទាល់​តែ​ម្ដង។

ការបកស្រាយកូដ

ដើម្បី​ដំឡើង​កម្មវិធី​នេះ សូម​បើក ស្ថានីយបញ្ជា (Terminal) ហើយ​វាយ​ពាក្យ​បញ្ជា៖

sudo apt-add-repository ppa:qr-tools-developers/qr-tools-stable

sudo apt-get update

sudo apt-get install qtqr

sudo qtqr

ដក​ស្រង់​ចេញ​ពី៖ http://www.omgubuntu.co.uk/2011/05/qtqr-quickly-creates-and-decodes-qrcodes-in-ubuntu/