បង្ហាញ​ល្បឿន​ទាញ​យក និង ផ្ទុក​ឡើង ក្នុង​របារ​ម៉ឺនុយ​ខាង​លើ​របស់ Ubuntu 11.04

មានបង្ហាញតែ CPU និង Memory

Indicator-Sysmonitor (System Monitor Indicator) គឺ​ជា​លក្ខណៈ​ពិសេស​មួយ មាន​តួនាទី​បង្ហាញ​​កម្រិត CPU ដែល​ដំណើរ​ការ និង Memory។ ហើយ​លក្ខណៈ​ពិសេស​មួយ​នេះ មាន​ដំណើរ​ការ​នៅ​ក្នុង Unity និង GNOME បាន​យ៉ាង​ល្អ។ តែ​ ឧបករណ៍​បង្ហាញ (Indicator) ប្រភេទមួយ​នេះ​មិន​ទាន់​មាន​បង្ហាញ​នូវ​ល្បឿន​ទាញ​យក និង​ផ្ទុក​ឡើង​នៃ​អ៊ិនធើណិត​របស់​អ្នក​នោះ​ទេ។ ដូច្នេះ​ខ្ញុំ​សូម​លើក​ឡើង​នូវ​ឧបករណ៍​បង្ហាញ​ប្រភេទ​ថ្មី​មួយ​ទៀត ដែល​គេ​បាន​សរសេរ​កូដ​ថែម ដើម្បី​ឲ្យ​បង្ហាញ​នូវ​ល្បឿន​ទាញ​យក និង ផ្ទុក​ឡើង​នៃ​អ៊ីនធើណិត។

មានបង្ហាញល្បឿនទាញយក និងផ្ទុកឡើងនៃអ៊ិនធើណិត

១. ដំឡើង​សម្រាប់

sudo add-apt-repository ppa:alexeftimie/ppa
sudo apt-get update
sudo apt-get install indicator-sysmonitor

បើ​អ្នក​ប្រើ Ubuntu 10.10 សូម​ទាញ​យក​ពី ទីនេះ។ (មិន​ដំណើរ​ការ​ចំពោះ 10.04 ទេ)

២. ដំឡើង dstat

sudo apt-get install dstat

៣. ទាញ​យក Script បន្ថែម

mkdir -p ~/scripts && cd ~/scripts
wget http://webupd8.googlecode.com/files/sysmon_0.1.tar.gz && tar -xvf sysmon_0.1.tar.gz

៤. កំណត់ System Monitor Indicator ឲ្យ​ប្រើ Script

បញ្ចូល៖

$HOME/scripts/sysmon

ក្នុង​ប្រឡោះ Use this command (មើល​រូប​ខាង​ក្រោម) ហើយ​ចុច Save

ក្រោយ​ពេល​ចុច រក្សា​ទុក ហើយ​វា​នៅ​មាន​បញ្ហា​មួយ​ចំនួន​កើត​ឡើង ដូច្នេះ​សូម​ប្រើ​កូដ killall indicator-sysmonitor ដើម្បី​បទ។ បន្ទាប់​ចាប់​ផ្ដើម​វា​ឡើង​វិញ។

៥. កំណត់​សណ្ខាន Script

ដើម្បី​បង្ហាញ CPU និង​ផ្សេងៗ​ទៀត​សូម​ប្រើ​ពាក្យ​បញ្ជា ដូច​ខាង​ក្រោម៖

gedit ~/scripts/sysmon

បន្ទាប់​មក​អ្នក​នឹង​ឃើញ​នៅ​កូដ​លើ​គេ មាន​លក្ខណៈ​ដូច​ខាង​ក្រោម៖

#settings:
netspeed=true
ram=true
cpu=false

ដូច្នេះ​អ្នក​នឹង​ឃើញ cpu=false គឺ​មាន​ន័យ​ថា មិន​ឲ្យ​បង្ហាញ CPU។ ដូច្នេះ​សូម​ប្ដូរ​ទៅ​ជា true វិញ​នោះ​នឹង​ដំណើរ​ការ​ហើយ។