តើ​អ្វី​ជា ទីតាំង​ផ្ទុក​ឯកសារ (Repository) នៅ​ក្នុង Ubuntu?

ទីតាំងផ្ទុក​ឯកសារ ឬ គឺ​ជា​លក្ខណៈ​ពិសេស​របស់​ប្រព័ន្ធ​ប្រតិបត្តិការ​លីនុច​និមួយៗ ដែល​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​អ្នក​ប្រើប្រាស់ ក្នុង​ការ​ដំឡើង​​នានា។ តួយ៉ាង​ដូច​ជា ជា​ដើម ក៏​មាន​នូវ​លក្ខណៈ​ពិសេស​នេះ​ផង​ដែរ។ ហើយ​ឈ្មោះអាសយដ្ឋាន​នៃ របស់ Ubuntu គឺ PPA។ តែ​ក្នុង​ការ​ដំឡើង​កម្មវិធី​តាម​រយៈ យើង​អាច​ធ្វើ​បាន​ពីរ​របៀប៖

  1. តាម​រយៈ Repository របស់ Ubuntu គឺ PPA
  2. តាម​រយៈ Repository របស់​គេហទំព័រ​ផ្សេងៗ

១. តាម​រយៈ PPA

PPA គឺ​ជា​សេវាកម្ម​ម្យ៉ាង ដែល​មាន​តួនាទី​ត​ភ្ជាប់​ទៅ​កាន់ ទី​តាំង​ផ្ទុក​រាល់ឯកសារ​កម្មវិធី​នានា ដែល​ត្រូវ​បាន​គេ​ដាក់​ឲ្យ​ដំឡើង​នៅ​លើ Ubuntu។ PPA គឺ​ជា ទីតាំង​ផ្ទុក (Repository) ប្រភេទ​មួយ​យ៉ាង​ដែល​មាន​តែ​នៅ​លើ Ubuntu តែ​ប៉ុណ្ណោះ។ PPA ពាក្យ​ពេញ​គឺ Personal Packages Archive ។ ហើយ​សេវាកម្ម PPA នេះ​ទៀត​សោត មាន​តែ​នៅ​ក្នុង Launchpad.net តែ​មួយ​គត់ ដូច្នេះ​បើ​យើង​ចង់​ផ្ដល់​កម្មវិធី​សម្រាប់ Ubuntu ឲ្យ​ដំឡើង​តាម PPA នោះ​គឺ​យើង​ត្រូវ​តែ​ដាក់​រាល់​ឯកសារ​របស់​យើង​ទៅ​ក្នុង ទី​តាំង​ផ្ទុក ដែល​មាន​នៅ​លើ Launchpad.net ។ Lauchpad.net គឺ​ជា​ម៉ាស៊ីន​មេ (Server) ធំ​មួយ​របស់ Ubuntu ដែល​ជា​ទីតាំង​ផ្ទុក​រាល់​ឯកសារ​កម្មវិធី​នានា ដែល​គេ​ដាក់​ឲ្យ​សម្រាប់​ដំឡើង​ក្នុង Ubuntu។

ដូច្នេះ​បើ​អ្នក​ចង់​ដំឡើង​កម្មវិធី​ណា​មួយ ដែល​មិន​មាន​នៅ​ក្នុង មជ្ឈមណ្ឌល​កម្មវិធី ក្នុង Ubuntu របស់​អ្នក​ទេ នោះ​លោក​អ្នក​ត្រូវ​តែ​បន្ថែម​អាសយដ្ឋាន PPA សិន​ទើប​អាច​ដំឡើង​បាន។ ខ្ញុំ​សូម​លើក​យក​ឧទាហរណ៍​មក​បញ្ជាក់, ការ​បន្ថែម​អាសយដ្ឋាន PPA ថ្មី​នោះយល់​ល្អ គួរ​ធ្វើ​ការ​ដំឡើង​តាម​រយៈ ស្ថានីយ​បញ្ជា(Terminal) ដោយ​ប្រើ​ពាក្យ​បញ្ជា(command-line) sudo apt-add-repository …. ព្រោះ​វា​រហ័ស ហើយ​មិន​បាច់​ចូល​កម្មវិធី​អី​ច្រើន​ដំណាក់កាល៖

sudo apt-add-repository ppa:tualatrix/ppa

អាសយដ្ឋាន PPA នឹង​ត្រូវ​បាន​បង្ហាញ​ប្រាប់ នៅ​តាម​គេហទំព័រ​នៃ​កម្មវិធី​និមួយៗ។

២. តាម​រយៈ Repository ក្រៅ​ពី PPA

ម្យ៉ាង​វិញ​ទៀត ក្រៅ​ពី PPA ដែល​ទីតាំង​ផ្ទុក​ឯកសារ​កម្មវិធី​របស់ Ubuntu នោះ យើង​ក៏​អាច​ប្រើ​ទីតាំង​ផ្ទុក​ឯកសារ​កម្មវិធី មួយ​ប្រភេទ​ទៀត។ ហើយ​ប្រភេទ​មួយ​ទៀត​នោះ មិន​មាន​ទំនាក់​ទំនង​ជាមួយ​​នឹង Launchpad.net របស់ Ubuntu ឡើយ។ ដូច​ជា៖

sudo add-apt-repository "deb http://download.virtualbox.org/virtualbox/debian maverick non-free"

គឺ​យើង​បាន​ឃើញ​ស្រាប់​ហើយ គឺ Repository នេះ​មាន​ទី​តាំង​ស្ថិត​នៅ​ក្នុង​គេហទំព័រ virtualbox.org ឯណោះ​ទៅ​វិញ​ទេ។ ហើយ​វា​នឹង​ត្រូវ​បាន​បង្ហាញ​ប្រាប់​នៅ​ក្នុង​គេហទំព័រ​របស់​កម្មវិធី​ទាំង​នោះ​ដែរ។

សារៈ​ប្រយោជន៍

សារៈ​ប្រយោជន៍​នៃ​ការ​ប្រើ Repository នេះ​មាន​ដូច​ជា៖

  • ១. ងាយ​ស្រួល​ឲ្យ អ្នក​អភិវឌ្ឍ​កម្មវិធី អាច​ផ្ដល់​នូវ​កំណែ​ថ្មី​នៃ​កម្មវិធី​របស់​ពួក​គេ ទៅ​កាន់​អ្នក​ប្រើប្រាស់
  • ២. អ្នក​ប្រើ​ប្រាស់​នានា ងាយ​ស្រួល​នឹង​ទទួល​បាន​នូវ​កម្មវិធី​ថ្មីៗ តាម​រយៈ មជ្ឈមណ្ឌល​កម្មវិធី និង ឧបករណ៍​ធ្វើ​បច្ចុប្បន្នកម្ម (Update Manager)
  • ៣. អ្នក​អភិវឌ្ឍ​កម្មវិធី​នានា អាច​ដាក់​នូវ​កំណែ​សាក​ល្បង​នៃ​កម្មវិធី​របស់​ខ្លួន សម្រាប់​អ្នក​ប្រើ​ណា​ម្នាក់ ដែល​ចង់​សាក​ល្បង​ប្រើ

រាល់ ទីតាំង​ផ្ទុក រាល់​កម្មវិធី​និមួយៗ​សុទ្ធ​តែ​មាន​អាសយដ្ឋាន​ផ្ទាល់ ដែល​យើង​អាច​យក​អាសយដ្ឋាន​នោះ ទៅ​បញ្ចូល​ក្នុង​មជ្ឈមណ្ឌល​កម្មវិធី របស់​យើង​ដើម្បី​ឲ្យ​បង្ហាញ​កម្មវិធី​នោះ ដើម្បី​ធ្វើ​ការ​ដំឡើង​ប្រើ​ប្រាស់។

អត្ថបទ​បន្ថែម៖ https://help.ubuntu.com/community/Repositories/Ubuntu