វាយ​ស្រៈ​ផ្សំ​ក្នុង Ubuntu មិន​ចេញ?

ជា​ទូទៅ អ្នក​វាយ​យូនីកូដ​ខ្មែរ​ចូល​ចិត្ត​វាយ​ស្រៈផ្សំ​ដោយ​ចុច​លើ​គ្រាប់​ចុច​តែ​មួយ ដូច​ជា”ុះ” ចុច​តែ “,” ហើយ “េះ” ចុច​តែ “shift+v” ជា​ដើម។ ហើយ​វា​ដំណើរ​ការ​បាន​យ៉ាង​ស្រួល​នៅ​លើ Windows និង ។ តែ​ចម្លែក​អី​តែ ពេល​វាយ​ទៅ​ស្រាប់​តែ​ចេញ​ជ្រុងៗ ៽ ៾ ៼ ??? តើ​យើង​ត្រូវ​ដោះ​ស្រាយ​តាម​របៀប​ណា?

ការ​ងាយ​ស្រួល​ណាស់ សូម​អ្នក​អនុវត្ត​តាម​ការ​ណែនាំ​ខាង​ក្រោម៖

១. ចុច alt+f2 ហើយ​វាយ im-swtich បន្ទាប់​មក​ចុច Run

២. រើស​យក Use xim (default-xim) រួច​ចុច OK

៣. ចាប់​ផ្ដើម​​ឡើង​វិញ (Restart) ជា​ការ​ស្រេច។