របៀបបើកអោយដំណើរការឯកសារ .htaccess នៅក្នុង Ubuntu 11.04

 

ដើម្បីរបៀបបើកអោយដំណើរការឯកសារ .htaccess នៅក្នុង 11.04 បានយើងត្រូវស្គាល់ថាអ្វីជា .htaccess ជាមុនសិន។

ឯកសារ​ .htaccess សំរាប់កែប្រែអាស័យដ្ឋាន URL និងកំណត់សុវត្ថិភាពអោយ Website ដែលដំណើរការនៅ​ Web Server (Apache) ។

ដំបូងយើងត្រូវបើក Apache mod rewrite ដោយចូល Terminal រួចវាយដូចខាងក្រោម

sudo a2enmod rewrite
sudo /etc/init.d/apache2 restart

បញ្ជាក់ៈ Apache mod rewrite គឺជា module របស់ Web Server (Apache) ប្រើសំរាប់អនុញ្ញាតអោយយើងអាចកែប្រែអាស័យដ្ឋាន URL ។

បើសិនជាចង់បិទវិញចូល Terminal ដដែលរួចវាយដូចខាងក្រោម

sudo a2dismod rewrite
sudo /etc/init.d/apache2 restart

បន្ទាប់មកទៀតត្រូវកំណត់សិទ្ធិអោយ .htaccess ដោយភ្ជាប់ចូលជា root

ចុច Alt+F2 រួចវាយ​​​ gksu nautilus

ហើយវាយលេខសម្ងាត់របស់ root

ហើយចូលទៅកាន់ file System រួចចូល etc/apache2/sites-available/

រួចបើកឯកសារ default ដោយកែត្រង់ AllowOverride None ទៅជា AllowOverride all

ចុងបញ្ចប់សូមវាយ sudo /etc/init.d/apache2 restart នៅក្នុង terminal ដើម្បី restart apache service ជាការស្រេច ។