របៀប​ប្ដូរ​រូបរាង​អេក្រង់​ខាង​មុខ (Desktop) ក្នុង Ubuntu

លោក​អ្នក​ដឹង​ស្រាប់​មក​ហើយ​ថា នៅ​ក្នុង​កំណែ​ថ្មី​នៃ គឺ​កំណែ ១១.០៤ បាន​ដាក់​ឲ្យ​ប្រើ​រូបរាង​អេក្រង់​ខាង​មុខ (Desktop Environment) មួយ​ឈ្មោះ​ថា Unity លំនាំ​ដើម​តែ​ម្ដង។ ហើយ​មាន​អ្នក​ប្រើ​មួយ​ចំនួន​បាន​រអ៊ួ​ថា​ពិបាក​ប្រើ ហើយ​មាន​បញ្ហា​ជា​ច្រើន ណាមួយ​វា​មាន​ល្បឿន​យឺត​ថែម​ទៀត។ ហើយ​បើ​តាម​ការ​ពេញ​និយម​នោះ​គឺ​ភាគ​ច្រើន​គេ​ពេញ​ចិត្ត​ប្រើ ជាង Unity។ ត្រូវ​បាន Ubuntu ដាក់ប្រើ​តាំង​ពី​យូរ​ហើយ ហើយ​គេ​ទើប​តែ​​ទៅ​ប្រើ Unity ក្នុង​កំណែ​ថ្មី​នេះ​ទេ។ តែ​សំណាង​ដែរ ដែល​ក្នុង​កំណែ ១១.០៤ នេះ​គេ​ក៏​បាន​ភ្ជាប់​មក​ជាមួយ ដែល​ដាក់​ឲ្យ​ប្រើ​កាល​ពី Ubuntu ១០.១០ ដែរ។ ដូច្នេះ​ខ្ញុំ​នឹង​លើក​យក​ការ​ប្ដូរ​រូបរាង​អេក្រង់​ខាង​មុខ មកបង្ហាញ​ជួន​អ្នក​ទាំង​អស់​គ្នា។ វា​ពិត​ជា​ងាយ​ស្រួល​ណាស់។ ដូច្នេះ​សូម​អនុវត្ត​តាម​ការ​ណែនាំ​ខាង​ក្រោម៖

១. សូម​ចុច​លើ​ប៊ូតុង​នៅ​របារ​កៀន​ខាង​ស្ដាំ ហើយ​រើស​យក System Settings

២. ចុច​លើ Login Screen ហើយ​ប្ដូរ​ទៅ​ជា Ubuntu Classic វិញ

ឬ​ម្យ៉ាង​ទៀត៖

១. ត្រង់​កន្លែង Login Screen សូម​ប្ដូរ​ទៅ Ubuntu Classic

២. អ្នក​នឹង​ទទួល​បាន​ដូច​រូប​ខាង​ក្រោម (Ubuntu Classic)

[ប្រភព​ដើម៖ ScottLinux]