ស្ទង់មតិ៖ Mozilla Firefox ពេញនិយម ក្នុងចំណោមអ្នកប្រើប្រាស់អ៊ីនធើណិតនៅកម្ពុជា។

សួស្ដី ប្រិយមិត្តអ្នកអាន! ខ្ញុំសូមលើកយកលទ្ធផលនៃការស្ទង់មតិមួយ ដែលយើងបានចោទសួរទៅអ្នកគាំទ្រ IT4U និងអ្នកប្រើប្រាស់ ផ្សេងៗទៀត កាលពីថ្ងៃអាទិត្យសប្ដាហ៍មុខ។

ស្ទង់មតិ៖ តើអ្នកប្រើកម្មវិធីអ្វីសម្រាប់បើក/ប្រើអឺនធឺណិត?

សំនួរ៖ តើអ្នកប្រើកម្មវិធីអ្វីសម្រាប់បើក/ប្រើអឺនធឺណិត?

What is your favorite web browser?

លទ្ធផល៖ ក្នុងចំណោមអ្នកចូលរួមឆ្លើយទាំង២០៥នាក់ មាន៖

  • ៩៨នាក់ និយម Mozilla
  • ៦៩នាក់ និយម Google
  • ២០នាក់ និយម Internet Explorer
  • ៧នាក់ និយម
  • ៤នាក់ និយម Safari
  • និងអ្នកផ្សេងទៀត និយមកម្មវិធីដទៃ។

យើងខ្ញុំនឹងបន្ដធ្វើការស្ទង់មតិនានាចាប់ពីពេលនេះតទៅ ដើម្បីស្ទាបស្ទង់មតិសាធារណជននិងសហគមន៏ខ្មែរយើង។

 

ដូច្នេះ សូមជួយចូលរួមការស្ទង់មតិនានានៅពេលអនាគតរបស់ក្រុមការងារ IT4U យើង! សូមកំុភ្លេចចូលមើលនៅទំព័រអ្នកគាំទ្ររបស់ IT4U លើ Facebook ឲ្យបានញឹកញាប់ដើម្បីទទួលបានព័ត៌មានថ្មីៗ និងចំណេះដឹងមានប្រយោជន៍ជាច្រើន! សូមអរគុណ!