កម្មវិធី​ល្អៗ​សម្រាប់​ទូរស័ព្ទ Android

គឺ​ជា​​ថ្មី​ដែលត្រុវ​បាន​អភិវឌ្ឍ​ដោយ ក្រុម​ហ៊ុន Google។ សព្វ​ថ្ងៃ​នេះ​ដែល​ប្រើ Android មាន​ប្រជាប្រិយភាព និង​មាន​អ្នក​ប្រើ​ច្រើន។ សូម្បី​តែ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្ដី ឥឡូវ​នេះ​ឃើញ​ថា មាន​អ្នក​ប្រើ​ច្រើន​ផង​ដែរ ព្រោះ​មាន​តម្លៃ​សមរម្យ ហើយ​មាន​សមត្ថភាព​ល្អ​ផង​ដែរ។ ខាង​ក្រោម​នេះ​គឺ​ជា​​ល្អៗ​មួយ​ចំនួន​សម្រាប់ Android។

ការ​កម្សាន្ត៖

Vignette:

Vignette គឺ​ជា​កម្មវិធី​ម៉ាស៊ីន​ថត​មួយ ដែល​មាន​ភ្ជាប់​មក​ជាមួយ effect ចំនួន​៣២ និង​ស៊ុប​ចំនួន ២០​ទៀត។ ព្រម​ទាំង​លក្ខណៈ​ពិសេស​ចម្លែកៗ​ផ្សេង​ទៀត។

SoundHound:

SoundHound គឺ​ជា​កម្មវិធី​ស្វែង​ដែល​មាន​ប្រជាប្រិយ​ភាព​ក្នុង​ការ រក​បទ​ចម្រៀង និង វីដេអូ។ SoundHound ក៏​បង្ហាញ​នូវ​ទំនុក​ច្រៀង​នៃ​បទ​ចម្រៀង ឬ វីដេអូ​និមួយៗ​ផង​ដែរ។ អ្នក​អាច​ប្រើ​កម្មវិធី​នេះ​បាន​ដោយ​ឥត​គិត​ថ្លៃ។

បណ្ដាញ​សង្គម

Facebook:

បាន​មាន​ដំណើរ​ការ​យ៉ាង​ស្រួល​ជាមួយ Android ហើយ​មាន​រួម​បញ្ចូល​ជាមួយ​លក្ខណៈ​ពិសេស​មួយ​ចំនួន​ថែម​ទៀត។ សម្រាប់ Android អាច​ឲ្យ​អ្នក​នៅ​បន្ត​ការ​ភ្ជាប់​ទំនាក់​ទំនង​ជាមួយ​នឹង មិត្ត និង គ្រួសារ​របស់​អ្នក គ្រប់​ទី​កន្លែង និង​ពេល​វេលា។ ក្រៅ​ពី​នេះ​អ្នក​អាច​ផ្សាយ​ស្ថានភាព (status) របស់​អ្នក​បាន​ភ្លាមៗ​តាម​រយៈ​អេក្រង់​ខាង​មុខ (home screen) របស់​អ្នក ហើយ​និង​អាច​ជជែក​ជាមួយ​មិត្ត​របស់​អ្នក​បាន​ថែម​ទៀត។

Twitter:

នេះ​គឺ​ជា​កម្មវិធី​ផ្លូវ​ការ​របស់ Twitter សម្រាប់ Android ដែល​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​ងាយ​ស្រួល​ធ្វើ​ការ​តាម​ដាន រាល់​មតិ​ព័ត៌មាន​ផ្សេងៗ ដែល​បាន​ដាក់​ក្នុងគណនី Twitter រប​ស់​អ្នក តាម​រយៈ​ទូរស័ព្ទ​ដៃ​របស់​អ្នក។

eBuddy Messenger:

eBuddy គឺ​ជា​កម្មវិធី​ជជែក​កម្សាន្ត​ដែល​ដំណើរ​ការ​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​ទូរស័ព្ទ ស្ទើរ​តែ​គ្រប់​ប្រភេទ។ ហើយ​ eBuddy ឥឡូវ​ក៏​មាន​ដំណើរ​នៅ​លើ Android ទៀត​ផង​ដែរ។ អ្នក​អាច​ប្រើ eBuddy ដើម្បី​ប្រើ​ប្រាស់​គណនី​ជជែក​កម្សាន្ត AIM, Google Talk, MSN, Yahoo, Facebook និង​ផ្សេងៗ​ទៀត។

Tango:

Tango ផ្ដល់​ជូន​លោក​អ្នក​នូវ​ការ​ហៅ​ទូរស័ព្ទ​ជា​សម្លេង ឬ វីដេអូ​តាម​រយៈ​ប្រព័ន្ធ 3G និង Wi-Fi ហើយ​មាន​គុណភាព​ខ្ពស់! មាន​មនុស្ស​រាប់​លាន​នាក់​នៅ​ជុំ​វិញ​ពិភព​លោក កំពុង​តែ​ប្រើ Tango។ កម្មវិធី​នេះ​ពិត​ជា​ងាយ​ស្រួល សប្បាយ ហើយ​អាច​ប្រើ​ដោយ​ឥត​គិត​ថ្លៃ។

ល្បែង​កម្សាន្ត

Angry Birds:

Angry Birds គឺ​ជា​ល្បែង​កម្សាន្ត​មួយ ដែល​ទទួល​បាន​ការ​គាំទ្រ​ទូទាំង​ពិភព​លោក។ លោក​អ្នក​អាច​ទាញ​យក​ទៅ​លេង បាន​ដោយ​ឥត​គិត​ថ្លៃ។

Robo Defense:

Alchemy:

ទាំង​នេះ​គ្រាន់តែ​ជា​កម្មវិធី​មួយ​ចំនួន​ប៉ុណ្ណោះ ដើម្បី​មើល​កម្មវិធី​ផ្សេង​ទៀត​សូម​ចូល​ទី​នេះ៖ http://demo.smartnetzone.com/best-android-applications/