របៀប​បន្ថែម​ពុម្ព​អក្សរ​ថ្មី​ថែម​ទៀត​ក្នុង Ubuntu

នៅ​ពេល​បច្ចុប្បន្ន​នេះ ឃើញ​ថា​ប្រជាជន​ខ្មែរ​មួយ​ចំនួន មាន​ការ​ពេញ​និយម​ប្រើ ណាស់ ជា​ពិសេស​គឺ​ និង ។ ហើយ​មាន​បង​ប្អូន​មួយ​ចំនួន គាត់​ជា​អ្នក​ប្រើ​ប្រាស់​ថ្មី ដូច្នេះ​គាត់​មិន​សូវ​ជា​យល់​ច្បាស់​អំពី​វា​ប៉ុន្មាន​ទេ។ ខ្ញុំ​នឹង​សរសេរ​អត្ថបទ​អំពី​ការ​ប្រើ Ubuntu ដើម្បី​ឲ្យ​ពួក​គាត់​បាន​យល់​ច្បាស់ ហើយ​ម្យ៉ាង​ទៀត​គឺ​លើក​យក​មេរៀន​ដែល​ស្រួលៗ និង​ងាយយល់។

ចំពោះ​ការ​បន្ថែម​​ក្នុង Ubuntu មាន​អ្នក​បាន​សួរ​ខ្ញុំ​ច្រើន​ដែរ ដូច្នេះ​ខ្ញុំ​សម្រេច​ថា​លើក​យក​មក​សរសេរ​ជា​មេរៀន ដើម្បី​ងាយ​ស្រួល​ចំពោះ​អ្នក​ប្រើ​ប្រាស់ Linux ក្រោយៗ​ទៀត។ ដូច្នេះ ខ្ញុំ​នឹង​ធ្វើ​ការ​បង្ហាញ​នៅ​ខាង​ក្រោម​នេះ៖

១. សូម​ចូល​ទៅ​កាន់​ថត /home (ដែល​ជា​ឈ្មោះ​សមាជិក​របស់​យើង [username])

ឈ្មោះសមាជិករប ស់ខ្ញុំគឺ sovichet ដូច្នេះថត home គឺថតនោះហើយ

២. ចុច Ctrl+h ដើម្បី​ឲ្យ​បង្ហាញ​នូវ​ថត​កំបាំង។ ហើយ​រក​មើល​ថត​មួយ​ឈ្មោះ​ថា .fonts ។ បើ​មិន​ទាន់​មាន​ទេ អាច​បង្កើត​មួយ​បាន

ថត .fonts នឹងបង្ហាញនៅពេលយើងចុច ctrl+h

៣. បន្ទាប់​មក​ចម្លង​ពុម្ព​អក្សរ​ដែល​អ្នក​ចង់​ដំឡើង​ទៅ​ក្នុង .fonts ជា​ការ​ស្រេច

វិធី​មួយ​យ៉ាង​ទៀត ដោយ​មិន​បាច់​ប្រើ ctrl+h នោះ គ្រាន់​តែ​បើក​ចូល​ក្នុង​ថត home បន្ទាប់​មក​ចុច ctrl+l រួច​វាយ .fonts ជា​ការ​ស្រេច។