បើក​ឯកសារ Flash ក្នុង Ubuntu/moonOS

តាម​បទពិសោធន៍​ដែល​ខ្ញុំ​ធ្លាប់ជួប​កន្លង​មក នៅ​ក្នុង ដើម្បី​បើក​ឯកសារ នោះ​យើង​ចាំ​បាច់​ត្រូវ​បើក​ជាមួយ​កម្មវិធី​រុករក​អ៊ីនធើណិត។ តែ​ខ្ញុំ​បាន​ស្រាវ​ជ្រាវ​ឃើញ​ឯកសារ​កម្មវិធី​មួយ ដែល​អាច​ឲ្យ​យើង​បើក​ឯកសារ បាន​យ៉ាង​ល្អ ដូច​ពេល​បើក​ក្នុង​កម្មវិធី​រុករក​អ៊ីនធើណិត​ដែរ។ សូម​ទាញ​យក​ឯកសារ​កម្មវិធី​ពី ទីនេះ ទៅ។ ខ្ញុំ​នឹង​ប្រាប់​វិធី​ចំនួន​ពីរ ក្នុង​ការ​ប្រើ​ប្រាស់។

វិធី​ទី១

១. ក្រោយ​ពី​ទាញ​យក សូម​ពន្លា​វា​ទៅ​ដាក់​ក្នុង​ថត​ឯកសារ​ណា​ដែល​អ្នក​ពេញ​ចិត្ត។

២. ចុច​បើក​ឯកសារ​នោះ (ចុច​ពីរ​ដង) ហើយ​ចុច​លើ File -> Open

៣. រើស​យក​ឯកសារ .swf ដែល​អ្នក​ចង់​បើក

៤. ពេល​នោះ​អ្វីៗ​នឹង​ដំណើរ​ការ

វិធី​ទី២

ក្នុង​វិធី​នេះ​យើង​ប្រើ​តាម​ក្បួន Open With ។ បើ​អ្នក​ធ្វើ​តាម​វិធី​នេះ នៅ​ពេល​បើក​ឯកសារ .swf ក្រោយៗ​ទៀត មិន​បាច់​បើក​កម្មវិធី flashplayer ហើយ​ចុច​លើ File -> Open ទៀត​ទេ។

១. សូម​ចុច​ខាង​ស្ដាំលើ​ឯកសារ .swf ណា​មួយ ហើយ​រើស​យក Open With -> Other Application…

២. ចុច​លើ Use a custom command ហើយ​ចុច​លើ​ប៊ូតុង Browse… ។

៣. សូម​ផ្ដល់​ទី​តាំង​ឯកសារ​កម្មវិធី flashplayer នោះ។

៤. សូម​ធីក​លើ Remember this application for “Shockwave Flash file” files ហើយ​ចុច​លើ Open ជា​ការ​ស្រេច។