ជំនួយ​បន្ថែម​ទៅ​លើ​កម្មវិធី​កម្ចាត់​មេរោគបច្ចុប្បន្ន​របស់​អ្នក

តើ​អ្នក​កំពុង​ស្វែង​រក​នូវ​​ជំនួយ​បន្ថែម​ទៅ​លើ ​កម្ចាត់​មេរោគ ដែល​អ្នក​កំពុង​ប្រើ​ឬ? ដូច្នេះ​អ្នក​អាច​សាក​ល្បង​ប្រើ Microsoft Safety Scanner។ លោក​អ្នក​អាច​ទាញ​យក​បាន​នៅ​ទីនេះ៖ http://www.microsoft.com/security/scanner/en-sg/default.aspx

បន្ទាប់​មក​សូម​រើស​យក​ប្រភេទ​​របស់​អ្នក (32bit ឬ 64bit)

ពេល​ទាញ​យក​រួច សូម​ចុច​លើ​ឯកសារ exe ដើម្បី​ធ្វើ​ការ​ដំឡើង។ ក្រោយ​មក​អ្នក​នឹង​អាច​ឲ្យ​កម្មវិធី​នេះ ធ្វើ​ការ​ត្រួត​ពិនិត្យ​រក​មេរោគ, កម្មវិធី​មិន​បាន​ការ, និង​ឯកសារ​កាក​សំណល់​ផ្សេងៗ​ទៀត។ បន្ទាប​មក​សូម​រើស​យក​របៀប​នៃ​ការ​ត្រួត​ពិនិត្យ ហើយ​ទុក​ឲ្យ​កម្មវិធី​នេះ​ត្រួត​ពិនិត្យ​រហូត​ដល់​ចប់។

កម្មវិធី​នេះ​នឹង​អស់​សុពល​ភាព​ក្រោយ​រយៈ​ពេល​១០​ថ្ងៃ។ (យោង​ទៅ​តាម​ការ​ផ្លាស់​ប្ដូរ និង​ធ្វើ​បច្ចុប្បន្ន​កម្ម​នៃ​កម្មវិធី​កម្ចាត់​មេរោគ​របស់​អ្នក)

ដក​ស្រង់​ចេញ​ពី៖ http://www.howtogeek.com/news/supplement-your-current-anti-virus-software-with-the-microsoft-safety-scanner/4539/