របៀប​ដំឡើង​អក្សរ​ខ្មែរ​ថ្មី ទៅ​ក្នុង​ទូរស័ព្ទ Nokia N900

Nokia N900 គឺ​ជា​ទូរស័ព្ទ​ដែល​ប្រើ​​ពឹង​ផ្អែក​ទៅ​លើ លីនុច។ ដូច្នេះ​ចំពោះ​ការ​ដំឡើង​​ថ្មី​នោះ យើង​អាច​ប្រើ​នូវ​ពាក្យ​បញ្ជា (command line) ដូច​ទៅ​នឹង លីនុច​ផង​ដែរ។ ដើម្បី​អាច​ប្រើ​ពាក្យ​បញ្ជា​បាន​នោះ  យើង​ចាំ​បាច់​ត្រូវ​ចូល​ជា​គណនី​មេ (root) ជា​មុន។ សូម​ទាញ​យក​និង​ដំឡើង​កម្មវិធី Rooth ពី​ទីនេះ៖ http://maemo.org/downloads/Maemo5/system/

១. បន្ទាប់​ពី​ដំឡើង​រួច​ហើយ​សូម​ត​ភ្ជាប់​ទូរស័ព្ទ​របស់​អ្នក​ទៅ​កាន់​កុំព្យូទ័រ ដោយ​រើស​យក​របៀប Mass Storage

រូបភាព៖ KhmerType

២. សូម​ចម្លង​ពុម្ព​អក្សរ (.ttf) ពី​កុំព្យូទ័រ​ទៅ​កាន់​ទូរស័ព្ទ​របស់​អ្នក។ (សូម​ដាក់​ចូល​ទីតាំង​ដែល​អ្នក​ងាយ​ចាំ និង​សូម​ចង​ចាំ)។ ពុម្ព​អក្សរ​ដែល​ត្រូវ​បាន​ណែនាំ​ឲ្យ​ប្រើ​នោះ​គឺ​ពុម្ព​អក្សរ Hanuman។ ដែល​ត្រូវ​បាន​បង្កើត​ឡើង​សម្រាប់​ប្រភេទ​អេក្រង់​តូចៗ ព្រោះ​ពុម្ព​អក្សរ​នេះ​មាន​កំពស់​ខ្លី​ងាយ​អាន។ ទាញ​យក​ពី​ទីនេះ៖ http://code.google.com/webfonts/family?family=Hanuman&subset=khmer#download

៣. សូម​បើក​ស្ថានីយ​បញ្ជា (X Terminal)

 

រូបភាព៖ KhmerType

៤. បន្ទាប់​មក​សូម​វាយ

  • # sudo gainroot (ជំហាន​នេះ​សំខាន់​ណាស់ ព្រោះ​វា​គឺ​ជា​ជំហាន​នៃ​ការ​ភ្ជាប់​ចូល​ទៅ​កាន់​គណនី​មេ។ ប្រសិន​បើ​កម្មវិធី Rooth ត្រូវ​បាន​ដំឡើង​ត្រឹម​ត្រូវ​ហើយ ពេល​ដែល​វាយ​ពាក្យ​បញ្ជា​ខាង​លើ​នេះ វា​នឹង​បង្ហាញ “Root shell enabled” ប្រសិន​បើ​មិន​បង្ហាញ​ទេ សូម​ស្វែង​រក​អំពី​មូលហេតុ​នេះ​ក្នុង Google)
  • $ mv ~/MyDocs/*.ttf /usr/share/fonts

៥. Nokia N900 បាន​ភ្ជាប់​មក​ស្រាប់​ជាមួយ​នឹង​ពុម្ព​អក្សរ Daunpenh ដែល​មាន​លក្ខណៈ​ស្រដៀង​ទៅ​នឹង​ពុម្ព​អក្សរ​ខ្មែរ​របស់ Windows 7 និង Vista។ ហើយ​ពុម្ព​អក្សរ​នេះ​តូច​ណាស់ ពិបាក​អាន​អក្សរ​ខ្មែរ​ណាស់។ ដូច្នេះ​យើង​អាច​លុប​ពុម្ព​អក្សរ​នេះ​ចោល​បាន​តាម X Terminal ដោយ​វាយ​ពាក្យ​បញ្ជា៖

  • $ rm /usr/share/fonts/daunpenh.ttf

បញ្ចប់៖ សូម​ចាប់​ផ្ដើម​ម៉ាស៊ីន​ឡើង​វិញ។

ដក​ស្រង់ និង​ប្រែ​សម្រួលមក​ជា​ភាសា​ខ្មែរ ពី៖ http://khmertype.blogspot.com/2010/12/install-new-fonts-for-nokia-n900.html